មេដឹកនាំក្រុមប្រទេស G7 ជំរុញឱ្យលោកTrump បន្តការចរចា និងបន្ធូរបន្ថយសង្គ្រាមពាណិជ្ជកម្ម

2025/06/17 04:46:32 pm        161

មេដឹកនាំពិភពលោកដែលបានជួបប្រជុំគ្នាក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ខ្លាំងទាំងប្រាំពីរ ឬ G7 ក្នុងប្រទេសកាណាដានៅសប្តាហ៍នេះ នឹងព្យាយាមជំរុញប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឱ្យងាកចេញពីសង្រ្គាមពាណិជ្ជកម្មរបស់លោក ដែលក្រុមអ្នកជំនាញនិយាយថាបង្កហានិភ័យដល់ស្ថិរភាពសេដ្ឋកិច្ចពិភពលោក។

ប្រទេសភាគច្រើនដែលបានតំណាងនៅជំនួប G7 គឺជាកម្មវត្ថុនៃការដំឡើងពន្ធ១០% របស់លោក Trump ជាមួយនឹងការគំរាមកំហែងបន្ថែមទៀតដែលនឹងកើតឡើង។ បណ្តាប្រទេសនៅអឺរ៉ុប និងជប៉ុនប្រឈម នឹងការដំឡើងពន្ធបន្ថែមលើរថយន្ត ដែកថែប និងអាលុយមីញ៉ូម។ ក្រុមសមាជិកប្រទេស G7 រួមមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

អំឡុងកិច្ចប្រជុំជាមួយម្ចាស់ផ្ទះ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney លោក Trump បាននិយាយថា ពាណិជ្ជកម្មនឹងក្លាយជា "ការផ្តោតសំខាន់" នៃកិច្ចប្រជុំកំពូល ដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ និងដំណើរការរហូតដល់ថ្ងៃអង្គារ១៧មិថុនា សប្ដាហ៍នេះ។

បញ្ហាពាណិជ្ជកម្មមានការចាប់អារម្មណ៍ជាពិសេសចំពោះប្រទេសកាណាដា បន្ទាប់ពីរដ្ឋបាលលោក Trump បានប្រកាសដំឡើងពន្ធបន្ថែមមួយចំនួនលើទំនិញកាណាដាក្នុងប៉ុន្មានខែថ្មីៗនេះ។

ស្របពេលមានការរំពឹងទុកតិចតួចថាកិច្ចប្រជុំកំពូលនឹងបញ្ចប់ដោយការទម្លាយភាពទាល់ច្រកនៃការចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតរបស់ពិភពលោក មន្ត្រីតំណាងពាណិជ្ជកម្មអាមេរិកលោក Jamieson Greer បានចូលរួមជាផ្នែកមួយនៃគណៈប្រតិភូរបស់លោក Trump ។

ប្រទេសរាប់សិបត្រូវបានជាប់គាំងក្នុងការចរចាជាមួយរដ្ឋបាលលោក Trump ដើម្បីទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួនមុនពេលសហរដ្ឋអាមេរិកដំឡើងពន្ធ "ទៅវិញទៅមក" ឬពន្ធបដិការ ដែលត្រូវបានគំរាមកំហែងសម្រាប់ខែកក្កដាខាងមុខ៕



អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        65
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        61
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm