សម្តេច ម៉ែន សំអន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ខេត្តត្បូងឃ្មុំ

2025/06/17 10:45:10 am        104

ត្បូងឃ្មុំ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានដឹកនាំគណៈអចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ចូលរួមក្នុងពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា រំលឹកខួបលើកទី៤៨ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៥ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥។

សូមបញ្ជាក់ថា ពិធីនេះប្រព្រឹត្តទៅក្នុងគោលបំណង ក្នុងស្មារតីចងចាំជានិច្ច និងរំឭកដល់គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ។ ជាពិសេ ដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសមមិត្ត ហ៊ុន សែន បានយកជីវិតធ្វើដើមទុន និងដកខ្លួនចេញទៅរៀបចំកម្លាំងសាជាថ្មី ដោយសុំការគាំទ្រពីប្រទេសវៀតណាម រំដោះប្រទេសជាតិ សង្គ្រោះប្រជាជន ឱ្យរស់រានមានជីវិតដល់បច្ចុប្បន្ន ស្ថិតនៅទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕



អត្ថបទដែលទាក់ទង

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នាដើរថ្មើរជើងថ្ងៃនេះ មិនមែនជាការបង្ហាញកម្លាំង ឬក៏ការគំរាមកំហែងទៅនរណាទេ
2025/06/18 11:58:36 am        1
ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណជនរួមជាតិចូលរួមដើរថ្មើរជើងដោយស្មារតីរួបរួមសាមគ្គីនៃមហាគ្រួសារខ្មែរ
2025/06/18 11:50:06 am        1
និស្សិតចិនសន្យាជួយផ្សព្វផ្សាយពីវប្បធម៌ និងតំបន់ទេសចរណ៍ខ្មែរទៅកាន់ពលរដ្ឋចិន ឲ្យ​មក​លេង​កាន់​តែច្រើន
2025/06/18 11:49:51 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អំពើហិង្សាផ្ទុះឡើង ខណៈការតវ៉ាកាន់តែខ្លាំងឡើង នៅក្នុងរដ្ឋធានីប្រទេសកេនយ៉ា

2025/06/18 12:17:48 pm
​ក្រុមអ្នកតវ៉ាប្រឆាំង លោក Modi បំផ្លាញទង់ជាតិឥណ្ឌានៅក្នុងការតវ៉ាក្នុងពេលកិច្ចប្រជុំ G7
2025/06/18 12:15:07 pm
​ទីក្រុង Rio de Janeiro ធ្វើសមយុទ្ធសន្តិសុខ មុនពេលកិច្ចប្រជុំកំពូល BRICS នៅខែកក្កដា
2025/06/18 12:11:40 pm
​ប៉ាគីស្ថាន ជួយស្វែងរកកន្លែងស្នាក់នៅសម្រាប់និស្សិត និងអ្នកដើរធម្មយាត្រា បន្ទាប់ពីចាកចេញពីអ៊ីរ៉ង់
2025/06/18 12:07:42 pm
​លោក Trump៖ អឺរ៉ុបពុំបានផ្តល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដោយយុត្តិធម៌ទេ ខណៈជប៉ុនក៏មានភាពតានតឹងដែរ
2025/06/18 12:04:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/16 03:45:24 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/18 05:08:57 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/15 09:54:02 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/06/09 08:34:29 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am