អាជ្ញាធរសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បាននិយាយថា មនុស្សយ៉ាងហោចណាស់ ២៩ នាក់បានស្លាប់នៅក្នុងទីក្រុង Kinshasa បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍បង្កឲ្យមានទឹកជំនន់ និងបំណាក់ដី។

រូបភាពពីយានដ្រូនកាលពីថ្ងៃច័ន្ទ ទី១៦ មិថុនា បានបង្ហាញពីដងផ្លូវនានាលិចទឹក និងតំបន់បំណាក់ដី ដែលមនុស្ស ១០ នាក់បានស្លាប់។ ក្រុមគ្រួសារជាច្រើនត្រូវបានគេមើលឃើញកំពុងកាន់ទុក្ខស្ថិតនៅលើកម្ទេចកម្ទីអគារបាក់រលំ។
ម្ចាស់ផ្ទះ នាង Madeleine Chado ដែលបានបាត់បង់ផ្ទះជួល ត្រូវបានគេឃើញឡើងពីលើកម្ទេចកម្ទីផ្ទះដែលត្រូវបានបំផ្លាញរបស់នាង ខណៈអ្នកជិតខាងបានរៀបរាប់ពីទិដ្ឋភាពនៅពេលព្រឹកព្រលឹម នៅពេលដែលគ្រោះមហន្តរាយបានកើតឡើង។

ឧបទ្ទវហេតុនេះ បញ្ជាក់ពីការតស៊ូដដែលៗរបស់ទីក្រុង Kinshasa ដោយទឹកជំនន់តាមរដូវកាល ជាបញ្ហាត្រូវប្រឈមមុខដោយមនុស្ស១៥លាននាក់នៅក្នុងទីក្រុងនេះជួបប្រទះជារៀងរាល់ឆ្នាំ។
ការធ្វើផែនការខ្សោយសម្រាប់ទីក្រុង ការកាប់បំផ្លាញព្រៃឈើ និងលូបង្ហូរទឹកមិនគ្រប់គ្រាន់ធ្វើឱ្យមានផលប៉ះពាល់នៅពេលភ្លៀងធ្លាក់ខ្លាំង ដែលអ្នកជំនាញបានព្រមានថា អាចនឹងកាន់តែខ្លាំងឡើង ដោយសារតែបម្រែបម្រួលអាកាសធាតុ។