អ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើស្ថានីយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ពេលកំពុងផ្សាយផ្ទាល់

2025/06/17 07:55:03 pm        200

យន្តហោះចម្បាំងអ៊ីស្រាអែល កាលពីថ្ងៃចន្ទ (១៦ មិថុនា) បានវាយប្រហារទម្លាក់គ្រាប់បែកលើទីស្នាក់ការរបស់ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ឈ្មោះ IRIB នៅក្នុងទីក្រុងតេអេរ៉ង់ បន្ទាប់ពីយោធាអ៊ីស្រាអែល បានប្រាប់អ្នកស្រុកនៃតំបន់រដ្ឋធានីនោះឱ្យជម្លៀសខ្លួនចេញជាបន្ទាន់។

ការផ្សាយផ្ទាល់មួយនៅលើប៉ុស្តិ៍ទូរទស្សន៍នៃសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ IRIB ត្រូវបានរំខានមួយរយៈពេលខ្លី បន្ទាប់ពីមានសំឡេងផ្ទុះដ៏ធំ ហើយបណ្ដាញអគ្គិសនីក្នុងបន្ទប់ផ្សាយស្ទូឌីយោបានរលត់។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ថា បុគ្គលិកជាច្រើននាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារនោះ។

យោធាអ៊ីស្រាអែល និយាយថា ខ្លួនបានកំណត់គោលដៅ "មជ្ឈមណ្ឌលទំនាក់ទំនងនៃរបបអ៊ីរ៉ង់" ខណៈក្រសួងការបរទេសអ៊ីរ៉ង់ និយាយថា ការវាយប្រហារនេះគឺជា "ឧក្រិដ្ឋកម្មសង្គ្រាម"។ ទន្ទឹមនឹងនោះ អ្នកស្រុកក្នុងក្រុងតេអេរ៉ង់ ហាក់ដូចជាកំពុងភៀសខ្លួនយ៉ាងច្រើន ជាមួយនឹងរូបភាពប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញពីការកកស្ទះចរាចរណ៍លើដងផ្លូវហាយវេមួយឆ្ពោះទៅភាគខាងជើង។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានហៅទូរទស្សន៍ IRIB ថាជា "អាជ្ញាធរផ្សាយការឃោសនា និងការញុះញង់របស់របបអ៊ីរ៉ង់"។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baqai បានថ្កោលទោសការវាយប្រហារនេះ ដោយនិយាយថាជា "ទង្វើដ៏អាក្រក់" និងជា "ឧក្រិដ្ឋកម្មសង្គ្រាម"៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        5
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        3
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        5

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm