ក្រុមហ៊ុនឥណ្ឌាជាង ២០ក្រុមហ៊ុនមករកដៃគូវិនិយោគនៅកម្ពុជា

2025/06/17 08:36:21 pm        300

ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានដឹកនាំគណៈប្រតិភូជាអ្នកវិនិយោគមកពី ២៦ក្រុមហ៊ុន ពី​ប្រទេស​ឥណ្ឌា ដើម្បីស្វែងរកដៃគូវិនិយោគជាមួយភាគីកម្ពុជា។ ការរៀបចំជំនួប ពិភាក្សា​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុនមកពីប្រទេសឥណ្ឌា និងក្រុមហ៊ុនកម្ពុជា ធ្វើឡើងនាព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥។

ជំនួបរវាងក្រុមអ្នកវិនិយោគមកពីប្រទេសឥណ្ឌា និងក្រុមអ្នកវិនិយោគកម្ពុជា ជា​ព្រឹត្តិការណ៍​សំខាន់​មួយ ដែលស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រៀបចំឡើង។ ជាក់ស្ដែងសម្រាប់​ការ​រៀប​ចំ​នៅ​ក្នុង​ឆ្នាំ២០២៥នេះ ស្ថានទូតឥណ្ឌា បានដឹកនាំក្រុមអ្នកវិនិយោគរហូតដល់ ២៦ក្រុមហ៊ុន ដើម្បី​ស្វែង​រក​ដៃ​គូ​វិនិយោគរួមគ្នា ជាមួយបណ្ដាក្រុមហ៊ុន និងអ្នកវិនិយោគនៅកម្ពុជា។

ក្នុងពិធី​បើកដែលរៀបចំឡើងនៅថ្ងៃនេះ ឯកឧត្តម វ៉ាន់ឡាល់វ៉ាណា បាវីដលុង Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ក៏បានសម្ដែង​ការ​ស្វាគមន៍​ចំពោះ​ក្រុម​ហ៊ុន​ពី​ប្រទេស​ឥណ្ឌា ​ដែលមកស្វែងរកឱកាសវិនិយោគនៅកម្ពុជានាពេលនេះ។ ឯកឧត្តម​ក៏​បាន​លើក​ឡើង​កោត​សសើរ និងប្រាប់ទៅកាន់ក្រុមអ្នកវិនិយោគឥណ្ឌាពីភាពរីកចម្រើនរបស់កម្ពុជា ពិសេស​កំណើន​សេដ្ឋកិច្ច​ដែល​កម្ពុជាសម្រេចបាន។

សម្រាប់កម្មវិធីនេះដែរ ឯកឧត្តម សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា មើល​ឃើញ​ថា ​វាជារឿងល្អសម្រាប់កម្ពុជា។ កម្មវិធីនេះ ជាផ្នែកបន្ថែមមួយទៀត សម្រាប់​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចរបស់កម្ពុជា ដែលកម្ពុជា ចាប់យកគ្រប់ភាគី គ្រប់ប្រទេស សម្រាប់ការ​បន្ត​ភាព​រីក​ចម្រើន​។

គួរបញ្ជាក់ឱ្យដឹងដែរថា ក្រុមហ៊ុនមកពីប្រទេសឥណ្ឌាទាំង ២៦ក្រុមហ៊ុននេះ គឺផ្តោតលើជំនាញ វិស័យ​ផ្សេងគ្នា ដោយភាគច្រើនផ្តោតលើវិស័យកសិកម្ម។ ក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុន ផលិត​ជី​កសិកម្ម ជីសេរីរាង្គ និង កែឆ្នៃ ផលិតផលកសិកម្ម វិស័យឪសថសាស្រ្ត វិស័យសុខាភិបាល វិស័យ​អេឡិចត្រូនិច និងវិស័យហិរញ្ញវត្ថុជាដើម។

ជា​ការកត់សម្គាល់ ក្រុមអ្នកវិនិយោគកម្ពុជា ជាច្រើនក៏បានចូលរួមក្នុងកម្មវិធីនេះដែរ។ ក្រោយ​បញ្ចប់​កម្ម​វិធីបើកជាផ្លូវការ ក្រុមអ្នកវិនិយោគមកពីប្រទេសឥណ្ឌា និងក្រុមអ្នកវិនិយោគកម្ពុជា បាន​អង្គុយរួមគ្នា ពិភាក្សាលម្អិតពីក្រុមហ៊ុន ក៏ដូចជាផលិតផល ដើម្បីអាច​ឈាន​ដល់​ការ​វិនិយោគ​រួម​គ្នា​៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        48
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        113
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm