សហគមន៍ពលរដ្ឋអ៊ីរ៉ង់នៅប្រទេសកាណាដា តវ៉ាឲ្យមានបទឈប់បាញ់

2025/06/17 09:53:13 pm        103

សមាជិកនៃសហគមន៍ពលរដ្ឋអ៊ីរ៉ង់នៅប្រទេសកាណាដា បានមកប្រមូលផ្តុំគ្នានៅខាងក្រៅសាលាក្រុងតូរ៉ុនតូ កាលពីថ្ងៃចន្ទ ទី១៦ មិថុនា ដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។

ក្រុមអ្នកតវ៉ា បាននិយាយទៅកាន់សារព័ត៌មាន Reuters ពីការព្រួយបារម្ភរបស់ពួកគេចំពោះគ្រួសារនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយនិយាយថា ប្រជាជនអ៊ីរ៉ង់ ចង់បានសន្តិភាព។

អ៊ីស្រាអែល បានវាយប្រហារលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ទី១៣ មិថុនា ហើយចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរបានបាញ់ផ្លោងដាក់គ្នាដោយមីស៊ីល ដោយមន្ត្រីអ៊ីរ៉ង់រាយការណ៍ថាមានអ្នកស្លាប់ជាង២២០នាក់ភាគច្រើនជាជនស៊ីវិលក្នុងរយៈពេល៥ថ្ងៃមកនេះ ខណៈអ៊ីស្រាអែលបាននិយាយថាជនស៊ីវិលជិត៤០នាក់បានស្លាប់។

អ៊ីស្រាអែលនិយាយថា ខ្លួនមានបំណងលុបបំបាត់នូវអ្វីដែលត្រូវបានចាត់ទុកថាជាការគំរាមកំហែង បង្កឡើងដោយកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទីករបស់អ៊ីរ៉ង់។ ប៉ុន្តែអ៊ីរ៉ង់ បានបដិសេធពីការការព្យាយាមអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងបានចង្អុលបង្ហាញពីសិទ្ធិរបស់ខ្លួនចំពោះបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់គោលបំណងសន្តិវិធី រួមទាំងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ខណៈជាភាគីនៃសន្ធិសញ្ញាមិនរីកសាយនុយក្លេអ៊ែរ។

អ៊ីស្រាអែល ដែលពុំមែនជាភាគីសន្ធិសញ្ញាមិនរីកសាយនុយក្លេអ៊ែរទេ តែជាប្រទេសតែមួយគត់នៅតំបន់មជ្ឈិមបូព៌ា ដែលត្រូវបានគេជឿថាមានអាវុធនុយក្លេអ៊ែរ។ អ៊ីស្រាអែលពុំបានបដិសេធ ឬបញ្ជាក់ពីរឿងនេះនោះទេ។

អត្ថបទដែលទាក់ទង

ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        10
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        12
ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm