សហភាពអឺរ៉ុប ត្រៀមខ្លួនជាស្រេចដើម្បីហាមឃាត់ការនាំចូលឧស្ម័នពីរុស្ស៊ី ត្រឹមចុងឆ្នាំ២០២៧

2025/06/17 10:03:04 pm        139

គណៈកម្មការអឺរ៉ុប គ្រោងដាក់សំណើមួយនៅថ្ងៃអង្គារ (១៧ មិថុនា) នេះដើម្បីហាមឃាត់ការនាំចូលឧស្ម័ន និងឧស្ម័នធម្មជាតិរាវ (LNG) របស់រុស្ស៊ី ទៅក្នុងសហភាពអឺរ៉ុប ត្រឹមចុងឆ្នាំ២០២៧ ដោយប្រើប្រាស់វិធានការផ្លូវច្បាប់ដើម្បីធានាថា ផែនការនេះមិនអាចត្រូវបានរារាំងដោយសមាជិកប្លុកអឺរ៉ុប ហុងគ្រី និងស្លូវ៉ាគី ដែលរួសរាយដាក់ទីក្រុងមូស្គូ។

សំណើនេះនឹងកំណត់ពីវិធីសាស្រ្តដែលសហភាពអឺរ៉ុប គ្រោងនឹងប្រែក្លាយឱ្យទៅជាច្បាប់ពេញលេញ ខណៈប្លុកនេះបានប្តេជ្ញាចិត្តថា នឹងបញ្ចប់ទំនាក់ទំនងថាមពលអាយុកាលរាប់ទសវត្សរ៍ជាមួយរុស្ស៊ី ដែលជាអតីតអ្នកផ្គត់ផ្គង់ឧស្ម័នធម្មជាតិចម្បងរបស់អឺរ៉ុប ក្នុងជំហានមួយដែលធ្វើឡើងបន្ទាប់ពីប្រតិបត្តិការយោធាពេញលក្ខណៈរបស់ទីក្រុងមូស្គូឆ្នាំ២០២២ លើអ៊ុយក្រែន។

សេចក្តីសង្ខេបមួយច្បាប់របស់គណៈកម្មការផ្ទៃក្នុងនៃសំណើនោះ ដែលមើលឃើញដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បាននិយាយថា ខ្លួននឹងធ្វើឱ្យសំណើក្លាយជាច្បាប់ពេញលេញ ស្តីពីការហាមឃាត់ការនាំចូលឧស្ម័នពីបំពង់បង្ហូររបស់រុស្ស៊ី និងឧស្ម័ន LNG ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ជាមួយនឹងពេលវេលាកំណត់យូរជាងនេះសម្រាប់កិច្ចសន្យាជាក់លាក់។

ឯកសារនោះនិយាយថា កិច្ចព្រមព្រៀងឧស្ម័នរុស្ស៊ី រយៈពេលខ្លី ដែលបានចុះហត្ថលេខាមុនថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នឹងមានរយៈពេលផ្លាស់ប្តូរមួយឆ្នាំ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។ សេចក្តីសង្ខេបបន្តថា ក្រោយមក ការនាំចូលក្រោមកិច្ចសន្យារយៈពេលវែងដែលមានស្រាប់របស់រុស្ស៊ី នឹងត្រូវហាមឃាត់ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៨ ដែលជាការបញ្ចប់យុគសម័យប្រើប្រាស់ឧស្ម័នរុស្ស៊ីរបស់សហភាពអឺរ៉ុប ប្រកបដោយប្រសិទ្ធភាពត្រឹមកាលបរិច្ឆេទនោះ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        17
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        18
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm