ប្រធានសមាគមធនាគារ ប្តេជ្ញាធានានូវលទ្ធភាពផ្តល់សេវាហិរញ្ញវត្ថុដោយទទួលខុសដល់ប្រជាជន

2025/06/17 10:24:57 pm        174

ភ្នំពេញ ៖ ប្រធានសមាគមធនាគារនៅកម្ពុជា ប្តេជ្ញាធានានូវលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងផ្តល់សេវាហិរញ្ញវត្ថុដែលមានការទទួលខុស ត្រូវ សម្រាប់រួមចំណែកគាំទ្រដល់សុខុមាលភាពរបស់ប្រជាជន តម្លាភាព យុត្តិធម៌ និងទំនួលខុសត្រូវសង្គម។

​តាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុកម្ពុជា ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុកម្ពុជាបន្តរីក ចម្រើន ប្រកបដោយទំនួលខុសត្រូវ និងបរិយាបន្ន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហាញថា វិស័យធនាគារ និងហិរញ្ញវត្ថុ កម្ពុជា បាននិងកំពុងវិវត្តប្រកបដោយចីរភាព ការទទួលខុសត្រូវ និងភាពធន់ ព្រមជាមួយនឹងការលើកកម្ពស់សិទ្ធិប្រជាពលរដ្ឋក្នុង សហគមន៍។ បណ្ដាធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) អ្នកផ្តល់សេវាធនាគារ និងហិរញ្ញវត្ថុនានា បាននិងកំពុងអនុវត្ត ការផ្តល់កម្ចីផ្អែកលើក្រមសីលធម៌ អនុលោមភាពបរិស្ថាន សង្គម និងអភិបាលកិច្ច ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដែលបម្រើដល់ផលប្រយោជន៍ទាំងមនុស្ស និងភពផែនដី។

វឌ្ឍនភាពនេះ បានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៩ មក នៅពេលដែលសមាគមធនាគារនៅកម្ពុជា (ABC) ដោយមានការគាំទ្រ ពីធនាគារជាតិនៃកម្ពុជា និងក្រសួងបរិស្ថាន បានដាក់ចេញនូវគោលការណ៍ហិរញ្ញវត្ថុប្រកបដោយនិរន្តភាពសម្រាប់កម្ពុជា (CSFP)។ គោលការណ៍ហិរញ្ញវត្ថុប្រកបដោយនិរន្តភាព ដែលមានការចូលរួមដោយស្ម័គ្រចិត្តនេះ បានជួយឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ដាក់បញ្ចូលនូវ លក្ខណៈវិនិច្ឆ័យបរិស្ថាន សង្គម និងអភិបាលកិច្ច ទៅក្នុងសកម្មភាពនៃការផ្តល់ឥណទានរបស់ពួកគេ។ ជាក់ស្តែងចំនួនសមាជិកក្នុង វិស័យធនាគារបានកើនពី ៤៨ ទៅ ៧៤ នៅឆ្នាំ២០២៤ ក្នុងនោះរួមមាន ធនាគារពាណិជ្ជចំនួន ៥៧ ធនាគារឯកទេសចំនួន ៨ ការិយាល័យតំណាងធនាគារបរទេសចំនួន ៦ សមាគមមីក្រូហិរញ្ញវត្ថុចំនួន ១ សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា ចំនួន១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន១ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដោយបានកំពុងប្តេជ្ញាចិត្ត ក្នុង ការវាយតម្លៃហានិភ័យយ៉ាងម៉ត់ចត់ ទាក់ទងនឹងបញ្ហានៃការប្រែប្រួលអាកាសធាតុ អភិបាលកិច្ច និងផលប៉ះពាល់សង្គម។

 ជុំវិញការផ្តល់ហិរញ្ញវត្ថុនេះ, លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានបង្ហាញនូវការប្តេជ្ញា ធានានូវ លទ្ធភាពទទួលបានហិរញ្ញវត្ថុ ដោយតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ ផ្តល់សេវាហិរញ្ញវត្ថុដែលមានការទទួលខុសត្រូវ សម្រាប់រួម ចំណែកគាំទ្រដល់សុខុមាលភាព របស់ប្រជាជនតម្លាភាព យុត្តិធម៌ និងទំនួលខុសត្រូវសង្គម។

លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងផងដែរថា ការទូទាត់តាមប្រព័ន្ធ ឌីជីថល និងបរិយាបន្នហិរញ្ញវត្ថុ បាននិងកំពុងផ្លាស់ប្តូរបរិបទនៃការរស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់ដែលខ្វះ លទ្ធភាព ក្នុងការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុ។ តាមរយៈការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងគណនេយ្យភាព នេះ សមាគមកំពុងកសាងនូវសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងគាំទ្រដល់អតិថិជន និងកិច្ចការពារសហគមន៍។ យុទ្ធសាស្ត្រជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ បានផ្តល់នូវក្របខ័ណ្ឌទូលំទូលាយសម្រាប់ការផ្លាស់ប្ដូរនេះ គឺគិតគូដល់ប្រជាជនកម្ពុជា ឱ្យបានកាន់តែច្រើន ជាពិសេសសម្រាប់ស្ត្រី កសិករ និងគ្រួសារនៅតំបន់ជនបទ ឱ្យចូលទៅក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ស្រប ច្បាប់៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        121
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        64
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm