មេដឹកនាំលីបង់ជំរុញក្រុមហេសបូឡាដោយប្រយោល ឲ្យជៀសចេញពីជម្លោះអ៊ីស្រាអែលនិងអ៊ីរ៉ង់

2025/06/17 10:30:22 pm        61

ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីលីបង់ បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរបស់ពួកគេ ត្រូវតែនៅឆ្ងាយពីជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ពីព្រោះការចូលរួមណាមួយ នឹងធ្វើឲ្យប៉ះពាល់ដល់ប្រទេសដ៏តូចដែលជាប់ក្នុងវិបត្តិសេដ្ឋកិច្ច និងការតស៊ូ ដើម្បីងើបឡើងវិញពីសង្គ្រាមចុងក្រោយបង្អស់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា។

ការលើកឡើងរបស់ពួកគេ គឺជាសារមួយទៅកាន់ក្រុមសកម្មប្រយុទ្ធហេសបូឡាលីបង់ ដែលជាសម្ព័ន្ធមិត្តរបស់ទាំងអ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នៅតំបន់ហ្កាហ្សា ដើម្បីជៀសវាងពីជម្លោះនេះ។

ក្រុមហេសបូឡា ដែលបានបើកការវាយប្រហាររបស់ខ្លួនផ្ទាល់ទៅលើអ៊ីស្រាអែល មួយថ្ងៃបន្ទាប់ពីការវាយប្រហារថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ របស់ក្រុមហាម៉ាស បានរងការវាយលុកយ៉ាងធ្ងន់ធ្ងរ និងបានទទួលរងការខាតបង់យ៉ាងដំណំនៅលើសមរភូមិ រហូតដល់បទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកកាលពីខែវិច្ឆិកាឆ្នាំមុន បានបញ្ចប់ការប្រយុទ្ធគ្នារយៈពេល ១៤ខែ រវាងក្រុមហេសបូឡា និងអ៊ីស្រា    អែល។

កាលពីដើមឆ្នាំនេះ ក្រុមយុទ្ធជនហាម៉ាស នៅក្នុងប្រទេសលីបង់ បានបាញ់រ៉ូកែតចេញពីទឹកដីលីបង់ ដោយបាននាំឲ្យមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងឈានដល់ការចាប់ខ្លួនសមាជិកក្រុមហាម៉ាស ដោយអាជ្ញាធរលីបង់។

សង្គ្រាមហេសបូឡានិងអ៊ីស្រាអែល បានបណ្តាលឲ្យមនុស្សជាង ៤.០០០នាក់ ស្លាប់ នៅក្នុងប្រទេសលីបង់ និងបង្កឲ្យឲ្យមានការបំផ្លិចបំផ្លាញ ដែលមានតម្លៃ ១១ពាន់លានដុល្លារ។ ក្រុមហេសបូឡា ត្រូវបានគេរុញចេញពីតំបន់មួយចំនួនជាប់ព្រំដែនអ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់។ នៅអ៊ីស្រាអែល មនុស្ស ១២៧នាក់ រួមទាំងទាហាន ៨០នាក់ ត្រូវបានសម្លាប់ ក្នុងអំឡុងពេលសង្រ្គាម។

ប្រធានាធិបតីលីបង់លោក Joseph Aoun និងលោកនាយករដ្ឋមន្ត្រី Nawaf Salam បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃចន្ទ ដែលក៏បានពិភាក្សាអំពីជម្លោះអ៊ីរ៉ង់និងអ៊ីស្រាអែល និងការបង្កើនឡើងភាពតានតឹងក្នុងតំបន់ ក្នុងរយៈពេល ៤ថ្ងៃ កន្លងមកនេះ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm