មន្ត្រី៖ រដ្ឋនីហ្សេរីយ៉ា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ជាមួយក្រុមឧក្រិដ្ឋជន

2025/06/17 11:24:04 pm        105

មន្ត្រីរដ្ឋាភិបាលម្នាក់ បាននិយាយកាលពីថ្ងៃចន្ទថា អាជ្ញាធរនៅក្នុងរដ្ឋ Katsina ភាគពាយ័ព្យនៃប្រទេសនីហ្សេរីយ៉ា បានធ្វើកិច្ចព្រមព្រៀងសន្តិភាពមួយ កាលពីចុងសប្តាហ៍មុន ជាមួយនឹងក្រុមឧក្រិដ្ឋជន ដើម្បីព្យាយាមបញ្ចប់អំពើហិង្សាជាច្រើនឆ្នាំហើយនោះ។ 

Katsina គឺជារដ្ឋមួយក្នុងចំណោមរដ្ឋជាច្រើន នៅភាគពាយ័ព្យ និងភាគកណ្តាលប្រទេសនីហ្សេរីយ៉ា ដែលត្រូវបានគំរាមកំហែង ដោយក្រុមឧក្រិដ្ឋជនដែលអ្នកស្រុកត្រូវបានគេហៅថា ជាចោរព្រៃ។

ក្រុមឧក្រិដ្ឋជនទាំងនោះ វាយឆ្មក់ភូមិជាច្រើន សម្លាប់ និងចាប់ពង្រត់អ្នកស្រុក ព្រមទាំងដុតបំផ្លាញផ្ទះសម្បែង បន្ទាប់ពីលួចប្លន់ទ្រព្យសម្បត្តិពីពួកវាទាំងអស់នោះ។

ក្រុមជនអន្ធពាល បានរក្សាជំរំនៅក្នុងព្រៃដ៏ធំមួយ ដែលជាប់នឹងរដ្ឋ Zamfara, Katsina, Kaduna ក្នុងតំបន់ភាគពាយ័ព្យ និងរដ្ឋនីហ្សេ ក្នុងតំបន់ភាគកណ្តាលរបស់ប្រទេសនេះ ហើយបានធ្វើការចាប់ជំរិតសិស្សយ៉ាងច្រើន ពីសាលារៀនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

លោក Nasiru Mu'azu ស្នងការទទួលបន្ទុកកិច្ចការផ្ទៃក្នុងរដ្ឋ Katsina បាននិយាយថា កាលពីថ្ងៃសៅរ៍មេដឹកនាំក្រុមចោរព្រៃជាង ១០នាក់ បានជួបជាមួយមន្ត្រីក្នុងតំបន់ និងមេដឹកនាំសហគមន៍ នៅក្នុងទីក្រុង Danmusa ជាកន្លែងដែលពួកគេ បានលះបង់ចោលអំពើហិង្សា ហើយបានសន្យាថា នឹងចាប់ផ្តើមធ្វើសកម្មភាពតាមរបៀបដែលប្រសើរជាងមុន និងប្រកបដោយការទទួលខុសត្រូវ។

លោក Mu'azu បាននិយាយថា៖«មានកិច្ចប្រជុំស្តីពីសន្តិភាពមួយរវាងមេដឹកនាំក្រុមចោរចំនួន ១២នាក់ និងមេដឹកនាំសហគមន៍ ក្នុងតំបន់ Danmusa ជាកន្លែងដែលក្រុមចោរ បានបោះបង់ចោលសកម្មភាពឧក្រិដ្ឋកម្មរបស់ពួកគេ ហើយបានប្តេជ្ញាចំពោះសន្តិភាព»។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm