បញ្ហាបិទច្រកព្រំដែនសម្តេចធិបតីផ្តាំទៅភាគីថៃថាកាលបិទក៏ជាឯកតោភាគីហើយចង់បើកវិញក៏ត្រូវធ្វើជាឯកតោភាគីដែរ

2025/06/18 12:35:45 am        171

ភ្នំពេញ ៖ ទាក់ទងនឹងការបិទច្រកព្រំដែនរវាងកម្ពុជា និងថៃនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសយ៉ាងខ្លាំងៗថា កម្ពុជាគ្មានអ្វីត្រូវចចារជាមួយភាគីថៃ ដើម្បីឲ្យបើកច្រកវិញនោះទេ ដោយសម្តេចបានបញ្ជាក់ថាបើអ្នកចង់បើកវិញសូមបើកជាឯកតោភាគី ខណៈកាលបិទគឺពួកអ្នកបានធ្វើឡើងដោយឯកឯងពោលគឺ ជាឯកតោភាគី។

 ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធជាតិកម្ពុជា នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់រថា កាលអ្នកបិទគឺ ធ្វើឡើងជាឯកតោភាគី ហើយបើចង់បើកវិញក៏ត្រូវធ្វើជាឯកតោភាគីដែរ ដូច្នេះសូមកំមកចចារជាមួយកម្ពុ ជាដើម្បីឲ្យបើកច្រកព្រំដែនវិញអី ដរាបណាពួកអ្នកបើកជាឯកតោភាគីវិញនោះ យ៉ាងយូរប្រាំម៉ោងក្រោយ កម្ពុជានឹងធ្វើការបើកវិញជាក់ជាមិនខាននោះឡើយ។

​ ទាក់ទងនឹងបញ្ហាបិទច្រកព្រំដែនរវាងកម្ពុជា និងថៃនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រកម្ពុជាក៏បានសុំការអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋ ដែលធ្វើការចេញ-ចូល ឬក៏ធ្វើការរកស៊ីនៅតាមព្រំដែននោះផងដែរ ខណៈការដែលកម្ពុជាធ្វើការបិទនេះគឺដើម្បីឆ្លើយតបចំពោះទង្វើព្រហើនរបស់ ភាគីទាហានថៃ ដែលបានធ្វើការបិទច្រកព្រំដែនដោយគ្មានការប្រកាសប្រាប់ភាគីកម្ពុជាជាមុន និងដើម្បី ឆ្លើយតបចំពោះការប្រមាថមើលងាយរបស់ភាគីទាហានថៃ។

 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានប្រកាសផងដែរថា បញ្ហានៅតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ ពុំមែនការលេងសើច និងមិនមែនជាឆាកល្ខោននោះទេ គឺជាការប្រឈមគ្នាយ៉ាងក្តៅគគុកជាមួយគ្នា ហើយសម្តេចសម្តែងការហួសចិត្តយ៉ាងខ្លាំងចំពោះក្រុមអគតិមួយក្តាប់តូចជាពិសេសក្រុមអ្នកនយោបាយចាស់វស្សាបែជាចោទថា ជាឆាកល្ខោនទៅវិញ៕អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        178
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        95
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm