ជនប៉ាឡេស្ទីនរាប់ពាន់នាក់ជួបជុំគ្នាទទួលជំនួយនៅភាគខាងជើងតំបន់ហ្កាហ្សា

2025/06/18 03:35:28 am        26

ជនប៉ាឡេស្ទីនរាប់ពាន់នាក់ បានជួបជុំគ្នានៅទីក្រុង Beit Lahiya ស្ថិតនៅភាគខាងជើងហ្កាហ្សា ដើម្បីទទួលបានការផ្គត់ផ្គង់ជំនួយរង់ចាំជាយូរ ដោយអ្នកខ្លះលើកប្រអប់ជំនួយដាក់លើខ្នង និងលើកដាក់លើទោចចក្រយាន ។

លោក Mohammed al-Dawor ដែលកំពុងកាន់ប្រអប់ជំនួយសម្រាប់កូនៗរបស់លោក និយាយថា លោកមានអារម្មណ៍ល្អ ១០០ដងច្រើនជាងបានទៅឋានសួគ៌ទៅទៀត ។

ក្រុមតាមដានភាពស្រេកឃ្លានសកល បាននិយាយកាលពីខែមុនថា ពលរដ្ឋកន្លះលាននាក់នៅតំបន់ហ្កាហ្សា ប្រឈមនឹងភាពអត់ឃ្លាន ។

ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលដែលបានគ្រប់គ្រងការផ្គត់ផ្គង់ជំនួយចូលដែនដីមួយនេះ បានដកចេញការបិទច្រករយៈពេល ១១សប្តាហ៍លើការផ្គត់ផ្គង់ជំនួយ ប៉ុន្តែក្រុមជំនួយ និយាយថា វានៅមិនទាន់គ្រប់គ្រាន់ឈានដល់តម្រូវការនោះទេ ។

អ៊ីស្រាអែល បានដាក់ទំនួលខុសត្រូវការចែកចាយជំនួយអនុញ្ញាតឲ្យចូលតំបន់ហ្កាហ្សាទៅក្នុងកណ្តាប់ដៃមូលនិធិមនុស្សធម៌ហ្កាហ្សា(GHF)ដែលគាំទ្រដោយសហរដ្ឋអាមេរិក ។

អង្គការសហប្រជាជាតិ(UN) បានច្រានចោលផែនការមួយនេះ ដោយពួកគេនិយាយថា ការចែកចាយជំនួយរបស់មូលនិធិ GHF មិនគ្រប់គ្រាន់នោះទេ ហើយគ្រោះថ្នាក់ និងបំពានគោលការណ៍មនុស្សធម៌ ។

មុនពេលប្រព័ន្ធថ្មីត្រូវបានបង្កើតឡើង ជំនួយត្រូវបានចែកចាយដល់មនុស្ស ២,៣លាននាក់នៅតំបន់ហ្កាហ្សា ភាគច្រើនដោយទីភ្នាក់ងារ UNដូចជាទីភ្នាក់ងារ UNRWA ដែលបានដាក់ពង្រាយបុគ្គលិករាប់ពាន់នាក់នៅក្នុងតំបន់ហ្កាហ្សា ហើយនិងប្រតិបត្តិការទីតាំងចែកចាយជំនួយរាប់រយកន្លែងនៅក្នុងដែនដីបិទច្រកមួយនេះ ។

អ៊ីស្រាអែល បានអនុញ្ញាតឲ្យប្រតិបត្តិការជំនួយមានដែនកំណត់ដឹកនាំដោយ UN ចាប់ផ្តើមឡើងវិញនៅថ្ងៃទី ១៩ ខែឧសភា ។

កាលពីថ្ងៃអាទិត្យ COGATដែលជាទីភ្នាក់ងារសម្របសម្រួលជំនួយយោធាអ៊ីស្រាអែល និយាយថា ក្នុងសប្តាហ៍នេះ ពួកគេបានសម្របសម្រួលឲ្យចូលរថយន្តផ្ទុកជំនួយមនុស្សធម៌ ២៩២គ្រឿង មកពី UN និងសហគមន៍អន្តរជាតិ រួមទាំងស្បៀងអាហារ និងម៉្សៅ ទៅក្នុងតំបន់ហ្កាហ្សា ៕

អត្ថបទដែលទាក់ទង

UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        24
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        53
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm