អ៊ីស្រាអែលសម្លាប់ជនជាតិប៉ាឡេស្ទីន៧០នាក់ នៅហ្កាហ្សាជាថ្ងៃមានការសម្លាប់ច្រើនបំផុតនៅកន្លែងផ្តល់ជំនួយ

2025/06/18 03:58:47 pm        92

ទាហានអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៧០ នាក់ និងរបួសរាប់រយនាក់ ខណៈពួកគេស្វែងរកជំនួយនៅតំបន់ហ្កាហ្សាកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយបានបាញ់រះលើពួកគេដោយគ្រាប់កាំភ្លើងធំ កាំភ្លើងយន្ត និងយានដ្រូន។ អ្នកបាត់បង់ជីវិតទាំងនោះស្ថិតក្នុងចំណោមជនជាតិប៉ាឡេស្ទីន ៨៩នាក់ ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅទូទាំងតំបន់រងការឡោមព័ទ្ធមួយនេះ ចាប់តាំងពីព្រឹកព្រលឹម។

ទាហានអ៊ីស្រាអែលបានបាញ់ទៅលើហ្វូងអ្នកស្វែងរកជំនួយដែលអស់សង្ឃឹមកាលពីព្រឹកថ្ងៃអង្គារ     ខណៈពួកគេបានប្រមូលផ្តុំគ្នានៅតាមផ្លូវដ៏សំខាន់មួយនៅភាគខាងកើតនៃទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងរបស់ដែនដីហ្កាហ្សា។ហេតុការណ៍នេះគឺជាការសម្លាប់រង្គាលចុងក្រោយបង្អស់ ចាប់តាំងពីមូលនិធិមនុស្សធម៌ហ្កាហ្សា គាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល (GHF) បានចាប់ផ្តើមប្រតិបត្តិការដើម្បីចែកចាយអាហារនៅក្នុងទឹកដីនេះកាលពីបីសប្តាហ៍មុន។

ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង ទន្ទឹមនឹងអ្នករងរបួសជាច្រើននាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នេះបើយោងតាមក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ Nasser ជាទីដែលរបួសកំពុងត្រូវបានព្យាបាល។

អ្នកនាំពាក្យការពារជនស៊ីវិលហ្កាហ្សា លោក Mahmud Bassal បានបន្ថែមថា មនុស្សជាង ២០០ នាក់បានរងរបួស ទោះបីជារបាយការណ៍ទាក់ទងនឹងចំនួនអ្នកស្លាប់ និងរបួសខុសគ្នាក៏ដោយ។

អ្នកនាំពាក្យរូបនេះ បាននិយាយថា យានដ្រូនរបស់អ៊ីស្រាអែលបានបាញ់ទៅលើពលរដ្ឋ ប៉ុន្មាននាទី ក្រោយមកបានបាញ់គ្រាប់កាំភ្លើងធំ លើពលរដ្ឋទៀត ទើបនាំឱ្យមានមនុស្សស្លាប់ និងរងរបួសច្រើន ដោយបញ្ជាក់ថាហ្វូងមនុស្សបានប្រមូលផ្តុំគ្នាទាំងក្ដីសង្ឃឹមថានឹងទទួលបានម្សៅមី៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        226
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        268
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        247

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm