អភិបាលក្រុង LA ដកបម្រាមគោចរ ដែលបានដាក់អំឡុងបាតុកម្មប្រឆាំងទីភ្នាក់ងារអន្តោប្រវេសន៍អាមេរិក

2025/06/18 04:57:53 pm        112

អភិបាលក្រុងទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក លោកស្រី Karen Bass កាលពីថ្ងៃអង្គារ (១៧ មិថុនា) បានសម្រេចចិត្តដកបម្រាមគោចរពេលយប់ ដែលបានដាក់កាលពីសប្តាហ៍មុននៅក្នុងសង្កាត់ទីប្រជុំជននៃទីក្រុងធំទីពីររបស់ប្រទេស ដើម្បីលុបបំបាត់ការតវ៉ា ជុំវិញការឆ្មក់បង្រ្កាបអន្តោប្រវេសន៍សហព័ន្ធរបស់ទីភ្នាក់ងារ ICE។

ការដកបម្រាមគោចរ ដែលបានដាក់កាលថ្ងៃ១០ មិថុនា នេះគឺជាសញ្ញាចុងក្រោយបង្អស់ដែលបង្ហាញថា ការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងមន្ត្រី ដែលឡើងកម្ដៅខ្លាំងកាលពីសប្ដាហ៍មុននៅផ្នែកខ្លះនៃទីក្រុង Los Angeles ជាមួយនឹងឧស្ម័នបង្ហូរទឹកភ្នែក និងការដុតរថយន្ត ហាក់ដូចជាបានឈានដល់ទីបញ្ចប់ ហើយភាពតានតឹងបានធូរស្រាលមកវិញ។

ការប្រឈមមុខដាក់គ្នាលើកដំបូង បានមើលឃើញភ្នាក់ងារសហព័ន្ធប្រើគ្រាប់បែកផ្សែងដាក់លើហ្វូងបាតុករ ហើយក្រុមអ្នកតវ៉ាបានគប់ដុំថ្ម និងដបទៅលើមន្រ្តី និងរថយន្តនគរបាល។ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ អារម្មណ៍នៅទីប្រជុំជនបានផ្លាស់ប្តូរមកជាធូរស្បើយបន្តិច។ វត្តមានយោធានៅតែមានជុំវិញអគារសហព័ន្ធ ប៉ុន្តែការប៉ះទង្គិចដ៏ខ្លាំងក្លារវាងនគរបាល និងបាតុករ គឺកម្រកើតមានណាស់។

ក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Bass បាននិយាយថា បម្រាមគោចររយៈពេល ៧ថ្ងៃនោះបានទទួលជោគជ័យ ហើយបានជួយការពារហាងអាជីវកម្ម ភោជនីយដ្ឋាន និងអ្នកស្រុក ពី "តួអង្គអាក្រក់ដែលមិនខ្វល់ពីសហគមន៍ជនអន្តោប្រវេសន៍"។ អភិបាលក្រុងរូបនេះសង្កត់ធ្ងន់ថា លោកស្រីនៅត្រៀមខ្លួនជាស្រេចដើម្បីចេញបម្រាមគោចរឡើងវិញ ប្រសិនបើស្ថានភាពតានតឹងនៅតែមិនរលត់បាត់៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        2
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm