មនុស្សយ៉ាងហោចណាស់ ៦០នាក់ ត្រូវគេបារម្ភថា បានស្លាប់ បន្ទាប់ពីលិចទូកជិតឆ្នេរសមុទ្រលីប៊ី

2025/06/18 05:42:20 pm        99

អង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM) បាននិយាយថា ជនភៀសខ្លួន និងអន្តោប្រវេសន៍យ៉ាងហោចណាស់ ៦០នាក់ ត្រូវគេបារម្ភថាបាត់ខ្លួន និងលង់ទឹកស្លាប់ក្នុងសមុទ្រ បន្ទាប់ពីការលិចទូកពីរគ្រឿងក្បែរឆ្នេរសមុទ្ររបស់ប្រទេសលីប៊ី ក្រោយព្យាយាមឆ្លងសមុទ្រដ៏គ្រោះថ្នាក់ទៅកាន់អឺរ៉ុប។

លោក Othman Belbeisi នាយកប្រចាំតំបន់សម្រាប់មជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង បាននិយាយថា ដោយមានការភ័យខ្លាចថាមានមនុស្សស្លាប់រាប់សិបនាក់ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ ជាថ្មីម្តងទៀតកំពុងជំរុញសហគមន៍អន្តរជាតិឱ្យបង្កើនប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ និងធានាសុវត្ថិភាពដែលអាចព្យាករណ៍បានសម្រាប់អ្នកនៅរស់រានមានជីវិត។

ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយថា ការលិចកទូកមួយគ្រឿងបានកើតឡើងកាលពីថ្ងៃទី ១២ ខែមិថុនា នៅជិតកំពង់ផែ Alshab ក្នុងទីក្រុង Tripolitania របស់លីប៊ី។ អ្នកនៅរស់រានមានជីវិតតែ ៥ នាក់ប៉ុណ្ណោះត្រូវបានរកឃើញ ហើយមនុស្ស ២១ នាក់ត្រូវបានរាយការណ៍ថាបាត់ខ្លួន។ ក្នុងចំណោមអ្នកស្លាប់ដែលត្រូវគេបារម្ភនោះ មានជនជាតិអេរីត្រេ ៦នាក់ ក្នុងនោះមានស្ត្រី ៣នាក់ និងកុមារ ៣នាក់ ប៉ាគីស្ថាន ៥នាក់ អេហ្ស៊ីប ៤នាក់ និងបុរសស៊ូដង់ ២នាក់។ អត្តសញ្ញាណមនុស្ស៤នាក់ទៀតនៅមិនទាន់ដឹងនៅឡើយ ។ 

ឧបទ្ទវហេតុទីពីរបានកើតឡើងនៅថ្ងៃទី១៣មិថុនាចម្ងាយប្រហែល៣៥ គីឡូម៉ែត្រ ភាគខាងលិចនៃទីក្រុង Tobruk ប្រទេសលីប៊ី។ យោងតាមអ្នករស់រានមានជីវិតតែម្នាក់គត់ ដែលត្រូវបានជួយសង្គ្រោះដោយអ្នកនេសាទ បានឲ្យដឹងថា មនុស្ស៣៩នាក់កំពុងបាត់ខ្លួន។

មនុស្សយ៉ាងហោចណាស់៧៤៣នាក់បានស្លាប់រហូតមកដល់ពេលនេះ ដែលប៉ុនប៉ងឆ្លងសមុទ្រមេឌីទែរ៉ាណេទៅកាន់ទ្វីបអឺរ៉ុប រួមទាំង៥៣៨នាក់នៅលើផ្លូវមេឌីទែរ៉ាណេកណ្តាល ដែលនៅតែត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាផ្លូវដ៏មានគ្រោះថ្នាក់បំផុតសម្រាប់ការធ្វើអន្តោប្រវេសន៍ក្នុងពិភពលោក៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        16
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm