លោក Trump៖ អឺរ៉ុបពុំបានផ្តល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដោយយុត្តិធម៌ទេ ខណៈជប៉ុនក៏មានភាពតានតឹងដែរ

2025/06/18 07:04:46 pm        212

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ បាននិយាយថា ប្រទេសជប៉ុនកំពុង «មានភាពតានតឹង» នៅក្នុងកិច្ចចរចាពាណិជ្ជកម្ម ហើយសហភាពអឺរ៉ុប ពុំទាន់បានផ្តល់នូវអ្វីដែលលោកចាត់ទុកថាជាកិច្ចព្រមព្រៀងដោយយុត្តិធម៌នៅឡើយទេ ខណៈក្រុមដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បានស្ថិតនៅក្នុងកិច្ចប្រជុំ G7 នៅប្រទេសកាណាដា ដើម្បីបន្តធ្វើការលើបញ្ហាពាណិជ្ជកម្ម បន្ទាប់ពីលោកTrump បានចាកចេញមុនគេ។ លោក Trump បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថាសហភាពអឺរ៉ុប នឹងចាំបាច់ត្រូវផ្តល់ឱ្យទីក្រុងវ៉ាស៊ីនតោននូវ «កិច្ចព្រមព្រៀងដ៏ល្អ» បើមិនដូច្នេះទេត្រូវប្រឈមការដំឡើងពន្ធកាន់តែខ្ពស់។

លោក Trump បាននិយាយបន្ទាប់ពីចាកចេញពីកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ទាំង៧ ឬG7 មុនគេ ដើម្បីផ្តោតការយកចិត្តទុកដាក់លើតំបន់មជ្ឈិមបូព៌ា។ លោកបានប្រាប់អ្នកសារព័ត៌មាន ថា លោក Bessent បន្តនៅ ក្នុងប្រទេសកាណាដា ដើម្បីចរចាជាមួយសមភាគីនានា ស្តីពីពាណិជ្ជកម្ម។ មន្ត្រីសេតវិមានបាននិយាយថា អ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer និងនាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោក Kevin Hassett ក៏បានបន្តនៅក្នុងប្រទេសកាណាដា ហើយនឹងជួបជាមួយសមភាគីច្រើននាក់។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំ G7 ថា គោលបំណង នៅតែឈានដល់កិច្ចព្រមព្រៀងមួយ មុនពេលការដំឡើងពន្ធបដិការកាន់តែខ្ពស់ជាងនេះ ដែលនឹងចូលជាធរមាននៅថ្ងៃទី៩ ខែកក្កដា បន្ទាប់ពីការផ្អាករយៈពេល៩០ថ្ងៃ។

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        24
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        19
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        23

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm