លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់ផ្ទះទេវតា ០២ខ្នង ជូនទុរគតជនចាស់ជរាគ្មានទីពឹង ប្រគេនទេយ្យវត្ថុដល់វត្តចំនួន៥ និងផ្ដល់អំណោយដល់មណ្ឌលកុមារកំព្រា

2021/12/27 03:01:11 am        693

​កំពង់ស្ពឺ​៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូនេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុនិងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា និងលោកជំទាវ ហ៊ុន ម៉ាលី ព្រមទាំងសប្បុរសជន និងក្រុមការងារមួយចំនួន បានអញ្ជើញប្រគល់ផ្ទះទេវតាចំនួន ០២ខ្នងទៀត ជូនទុរគតជនចាស់ជរាគ្មានទីពឹង នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឳពុកអ្នកម្តាយរបស់លោកដែលជានិច្ចកាលតែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

- ផ្ទះលេខ ២៨៦ ប្រគល់ជូន អ៊ុស្រី ចយពៅ អាយុ៦៧ឆ្នាំ រស់នៅភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលជាអំណោយរបស់ឯកឧត្តម ប៉ែន វិវឌ្ឍន៍វិទ្យា និងលោកជំទាវ ណៃ រតនី តាមរយៈកម្មវិធីផ្ទះទេវតា។ 

- ផ្ទះលេខ២៨៧ ប្រគល់ជូនលោកតា អ៊ំ អៀង អាយុ៧៤ឆ្នាំ រស់នៅភូមិត្រាញ់វែងឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាអំណោយរបស់លោកជំទាវ ផាត គីមហេង និងក្រុមគ្រួសារ តាមរយៈកម្មវិធីផ្ទះទេវតា។ បន្ថែមលើអំណោយផ្ទះខាងលើ លោកតា និងលោកយាយក៏បានទទួលអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតរួមមាន សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខ និងថវិកាមួយចំនួនទៀតផងដែរ។

ជាមួយនេះលោកជំទាវ ក៏បានអញ្ជើញសួរសុខទុក្ខ និងផ្ដល់អំណោយរបស់លោកជំទាវ និងស្វាមីផ្ទាល់ជូនចំពោះមណ្ឌលកុមារកំព្រា ស្ថិតនៅទីរួមខេត្តកំពង់ស្ពឺ ព្រមទាំងបានរៀបចំអាហារថ្ងៃត្រង់សម្រាប់កុមារកំព្រាទាំងអស់ ព្រមទាំងចែកនូវកាតាបម្នាក់១ និងមានសម្ភារសិក្សាមួយចំនួនផងដែរ។ ក្នុងមណ្ឌលនេះមានកុមារកំព្រាចំនួន៤៧នាក់ បុគ្គលិកចំនួន ១៦នាក់។

អំណោយដែលផ្ដល់ជូនមណ្ឌលកុមារកំព្រានេះរួមមាន៖

១-អង្ករ៦បេ

២-ត្រីខ ២០យួរ

៣-ទឹកដោះគោខាប់ ២កេស

៤-ត្រីងៀត ៥គីឡូ

៥-សាច់ក្រក ៥គីឡូ

៦-សាច់ជ្រូកផាត់ ៥គីឡូ

៧-ប៊ីចេង ៥គីឡូ

៨-ទឹកត្រី ៨យួរ

៩-ទឹកស៊ីអ៊ីវ ៨យួរ

១០-ម៉ាស ១០ប្រអប់ មាន ៥០០ម៉ាស

១១-ថ្នាំវីតាមីនសេ ៦៣ទីប

១២-ថ្នាំពេទ្យ ៧២ប្រអប់

១៣-សាប៊ូ ៦៣ដុំ

១៤-មី ៨កេសធំ

១៥-ច្រាស និងថ្នាំដុសធ្មេញ៦៣ឈុត

១៦-កាបូបសិក្សា៤៧កាបូប

១៧-ថវិកា ២លានរៀល។

កម្មវិធីចុងក្រោយ លោកជំទាវក៏បានអញ្ជើញទៅប្រគេនទេយ្យវត្ថុ ដែលមានស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន៥ ផងដែរ។

លោកជំទាវ បានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ជាពិសេសនៅក្នុងវិបត្តិកូវីដ១៩នេះ ។

ទេយ្យវត្ថុក្នុងមួយវត្តទទួលបាន៖

០១-អង្ករ ១តោន

០២-ត្រីខ ចំនួន ១កេស មាន ១០យួរ

០៣-មីចំនួន៥កេសធំ ស្មើ ៣០កេសតូច

០៤- ត្រីងៀតចំនួន ១០គីឡូ

០៥- សាច់ក្រកចំនួន ១០គីឡូ

០៦- សាច់ក្រកចំនួន ១០គីឡូ

០៧- ទឹកដោះគោខាប់ ចំនួន ២កេស

០៨- កាហ្វេ ចំនួន ៥កញ្ចប់ធំ

០៩- តែ ចំនួន ២គីឡូក្រាម

១០- ស្ករសចំនួន ១បេ

១១- អំបិលចំនួន ១បេ

១២- ប៊ីចេងចំនួន ១បេ

១៣- ទឹកត្រីចំនួន ៥យួរ

១៤- ទឹកស៊ីអ៊ីវចំនួន ៥យួរ

១៥- សាប៊ូដុំ ចំនួន ៣០ដុំតូច

១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន ១០០ឈុត

១៧- វីតាមីនសេ ចំនួន ១០ ប្រអប់

១៨- ប្រេងកូឡា ចំនួន ៥ ដុំ

១៩- ប្រេងខ្យល់ ចំនួន ៥ដុំ

២០- ម៉ាស ចំនួន២០ប្រអប់ មាន ១០០០ម៉ាស

២១- អាល់កុលសម្លាប់មេរោគ ចំនួន ៤កាន

២២- ដបសំរាប់ដាក់អាល់កុល ចំនួន ១០ដប

២៣ - ថវិកា ចំនួន ២លានរៀល៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm