ប្រធានាធិបតីទួរគី លោក តាយីប អឺដូហ្កាន់ (Tayyip Erdogan) បានថ្លែងប្រាប់មេដឹកនាំនៃប្រទេសកាតា លោក Sheikh Tamim bin Hamad Al Thani ថា ការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ បានបង្ហាញថា រដ្ឋបាលរបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បង្កការគំរាមកំហែងខ្លាំងបំផុតដល់សន្តិសុខនៃមជ្ឈិមបូព៌ា។

រដ្ឋបាលរបស់មេដឹកនាំទួរគី បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីមានការសន្ទនាតាម ស័ព្ទថា៖«លោកប្រធានាធិបតី អឺដូហ្កាន់ បានបញ្ជាក់ថា ប្រទេសទួរគី បាននិងកំពុងធ្វើការទំនាក់ទំនងការទូតយ៉ាងហ្មត់ចត់ ចាប់តាំងពីការវាយប្រហាររបស់អ៊ីស្រាអែលមកលើប្រទេសអ៊ីរ៉ង់ ហើយនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបញ្ចប់ការរីករាលដាលនៃអំពើហិង្សា ដែលការវាយប្រហារទាំងនេះ បានចាប់ ផ្តើម»។
«លោកបានកត់សម្គាល់ឃើញថា លោក ណេតាន់យ៉ាហ៊ូ បានបង្ហាញជាថ្មីម្តងទៀតថា ខ្លួនគឺជាអ្នកបង្កការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិសុខក្នុងតំបន់»។
លោក អឺដូហ្កាន់ ក៏បានគូសបញ្ជាក់ផងដែរថា ការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ បានរារាំងវិបត្តិមនុស្សធម៌ និងអំពើប្រល័យពូជសាសន៍ នៅតំបន់ហ្កាហ្សា ដោយនិយាយថា«ស៊ីរីមិនគួរត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងព្រឹត្តិការណ៍ទាំងនេះទេ»។
