អារ៉ាប់រួមព្រមានពីការមាន «វិធានការមិនគិតគូរ និងមិនប្រុងប្រយ័ត្ន» អំឡុងសង្រ្គាម រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់

2025/06/18 11:18:07 pm        160

រដ្ឋមន្ត្រីការបរទេសនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ព្រះអង្គម្ចាស់ Sheikh Abdullah bin Zayed បានព្រមានពីការមាន «វិធានការមិនបានគិតគូរ និងមិនប្រុងប្រយ័ត្ន» ដែលអាចរីករាលដាលហួសពីព្រំដែននៃប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអែល។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស កាលពីថ្ងៃអង្គារ (ទី១៧ ខែមិថុនា)។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ WAM បានរាយការណ៍កាលពីល្ងាចថ្ងៃនោះថា ប្រធានាធិបតីអារ៉ាប់រួម ព្រះអង្គម្ចាស់ Sheikh Mohammed bin Zayed Al Nahyan និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានពិភាក្សាតាមទូរសព្ទ អំពីការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់។

សារព័ត៌មាន WAM បានឲ្យដឹងថា ប្រធានាធិបតីអារ៉ាប់រួម បានលើកឡើងថា ប្រទេសឈូងសមុទ្រ កំពុងពិភាក្សាយ៉ាងស៊ីជម្រៅជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឲ្យស្ថានភាពស្ងប់ស្ងាត់។ សារព័ត៌មាន បានបន្ថែមថា ជាមួយគ្នានេះ មេដឹកនាំអារ៉ាប់រួមក៏បានបង្ហាញនូវសាមគ្គីភាពជាមួយអ៊ីរ៉ង់ និងប្រជាជនរបស់ប្រទេសនេះ ក្នុងកាលៈទេសៈបច្ចុប្បន្ន។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទីក្រុង Abu Dhabi បានផ្សះផ្សាទំនាក់ទំនងជាមួយទីក្រុងតេអេរ៉ង់ បន្ទាប់ពីមានភាពតានតឹងជាមួយគ្នាជាច្រើនឆ្នាំ។ ហើយប្រទេសឈូងសមុទ្រមួយនេះ រួមជាមួយបារ៉ែន ក៏បានធ្វើឲ្យមានប្រក្រតីភាពផងដែរនូវទំនាក់ទំនង ជាមួយអ៊ីស្រាអែល ក្នុងឆ្នាំ២០២០៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm