ការនាំចេញរថយន្តរបស់ជប៉ុនទៅអាមេរិក ធ្លាក់ចុះ ក្រោយមានវិធានការដំឡើងពន្ធ

2025/06/18 11:29:31 pm        65

ទិន្នន័យ នៅថ្ងៃពុធ (ទី១៨ ខែមិថុនា) នេះ បានបង្ហាញថា ការនាំចេញរថយន្តរបស់ជប៉ុនទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះស្ទើរតែ ១ភាគ៤ ក្នុងខែឧសភា ខណៈដែលក្ដីបារម្ភ អំពីវិធានការពន្ធរបស់លោក Donald Trump បន្តកើនឡើងឥតថមថយ ដោយកិច្ចព្រមព្រៀង រវាងទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន មិនទាន់កើតមាននៅឡើយទេ។

ការងារប្រហែល ៨ភាគរយ ត្រូវបានផ្សារភ្ជាប់ទៅនឹងឧស្សាហកម្មរថយន្ត នៅក្នុងប្រទេសជប៉ុន ជាទីតាំងរបស់ក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់ជាងគេបំផុតរបស់ពិភពលោក គឺ Toyota ក៏ដូចជា Honda, Nissan និងក្រុមហ៊ុនលំដាប់យក្សផ្សេងទៀត។

ប្រទេសនេះកំពុងប្រឹងប្រែងឲ្យទទួលបានការបន្ធូរបន្ថយកម្រិតពន្ធលើរថយន្ត ២៥ភាគរយរបស់អាមេរិក និងកាតព្វកិច្ចពន្ធលើពាណិជ្ជកម្មផ្សេងទៀត ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានកិច្ចព្រមព្រៀងណាមួយ ត្រូវបានសម្រេចនៅឡើយទេ ទោះមានការពិភាក្សាជាច្រើនជុំជាមួយលោក Trump និងរដ្ឋបាលរបស់លោកក៏ដោយ។

ជប៉ុនបានប្រកាសឱនភាពពាណិជ្ជកម្ម សម្រាប់រយៈពេល ២ខែជាប់គ្នា ក្នុងខែឧសភា ដោយការនាំចូលលើសពីតម្លៃនៃការនាំចេញចំនួន ៦៣៧,៦ពាន់លានយ៉េន (៤,៤ពាន់លានដុល្លារ)។ ហើយទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុ បានបង្ហាញថា សម្រាប់សហរដ្ឋអាមេរិក ជាពិសេសការនាំចេញ បានធ្លាក់ចុះប្រហែល ១១ភាគរយ ដោយការនាំចេញរថយន្ត បានធ្លាក់ ២៤,៧ភាគរយ ធៀបនឹងឆ្នាំមុន។

នៅប្រទេសកាណាដា បន្ទាប់ពីកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានឧស្សាហកម្មឈានមុខគេទាំង៧ ឬ G7 លោកនាយករដ្ឋមន្ត្រី Shigeru Ishiba បានប្រាប់អ្នកសារព័ត៌មានថា៖ «អត្រាពន្ធជាបន្តបន្ទាប់ដាក់ដោយសហរដ្ឋអាមេរិក ដែលតំណាងឲ្យប្រហែល ១ភាគ៤ នៃផលិតផលក្នុងស្រុកសរុបពិភពលោក និងប្រហែល ២០ភាគរយនៃការនាំចេញរបស់ប្រទេសជប៉ុន កំពុងប៉ះពាល់ដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុនជប៉ុនជាច្រើន»។

លោកបានព្រមានថា ស្ថានភាព «អាចជះឥទ្ធិពលធ្ងន់ធ្ងរដល់ទាំងជប៉ុន និងសហរដ្ឋអាមេរិក ព្រមទាំងសេដ្ឋកិច្ចពិភពលោក ដោយផ្ទាល់ និងដោយប្រយោល»។ លោក Ishiba បានជួបពិភាក្សាទល់មុខជាមួយលោក Trump កាលពីថ្ងៃចន្ទ ប៉ុន្តែមិនមានការទម្លាយភាពទាល់ច្រក ជុំវិញបញ្ហាពាណិជ្ជកម្ម ត្រូវបានប្រកាសឡើងនោះឡើយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        122
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        161
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm