ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី ធុជ អនុញ្ញាត​ឱ្យ​លោកស្រី Alissar Chaker អ្នក​សម្របសម្រួល​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ (UNDP)​ ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ជម្រាប​លា​ក្នុងឱកាសដែល​លោកស្រី​បញ្ចប់បេសកកម្មការងារនៅកម្ពុជា

2025/06/19 01:00:43 am        201

(ភ្នំពេញ) ថ្ងៃទី១៨​ ខែ​មិថុនា​ ឆ្នាំ​២០២៥ នៅទីស្ដីការអាជ្ញាធរមីន ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី ធុជ អនុប្រធានទី១ អាជ្ញាធរ​មីន អនុញ្ញាត​ឱ្យ​លោកស្រី Alissar Chaker អ្នក​សម្របសម្រួល​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ (UNDP)​ និង​សហការី​ ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ជម្រាប​លា​ ក្នុងឱកាសបញ្ចប់បេសកកម្មការងាររបស់លោកស្រីនៅកម្ពុជា។

តាម​នាមឱ្យ សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ និង​ជា​ប្រធាន​អាជ្ញាធរ​មីន ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី​ Alissar Chaker សម្រាប់ការចូលរួមចំណែកក្នុងការពង្រឹង​ភាព​ជា​ដៃគូ​ និង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​រវាងអាជ្ញាធរមីន និង​អង្គការ​ UNDP និងការគាំទ្រយ៉ាងសកម្មក្នុងវិស័យសកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា​ ជាពិសេស​តាមរយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល (Clearing for Results)​។ 

ជាមួយ​គ្នា​នោះ​ ឯកឧត្ដម លី ធុជ​ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ចាប់តាំងពី​ឆ្នាំ​ ២០០៦​ ដែលបានដើរតួនាទី​ និង​រួម​ចំណែក​យ៉ាង​សំខាន់ក្នុងការផ្តល់​ដី​សុវត្ថិភាព​ កាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងជួយ​លេីក​កម្ពស់​ជីវភាពរស់នៅ​របស់​សហគមន៍ជាច្រើននៅតំបន់ដែលពាក់ព័ន្ធ។

ឯកឧត្ដម​ លី​ ធុជ​ បាន​ចាត់​ទុក​កម្មវិធី​ UNDP មិន​ត្រឹម​តែ​ជា​ដៃគូ​ដ៏​លេចធ្លោ​សម្រាប់​វិស័យ​សកម្មភាព​មីន ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​​រក្សាបាន​នូវ​ទំនាក់ទំនង​យ៉ាង​ស្និទ្ធស្នាលជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​​ ​ក្នុង​ការ​គាំទ្រ​ដល់​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡេីង​នូវ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។ 

ចុងបញ្ចប់នៃកិច្ចជំនួប ឯកឧត្ដមបណ្ឌិត លី ធុជ បានជូនពរលោកស្រី Alissar Chaker ទទួល​បានជោគជ័យបន្ដទៀតក្នុងបេសកកម្មថ្មី និងសង្ឃឹមថានឹងមានឱកាសចាប់ដៃសហការជាមួយគ្នាវិញនៅពេលអនាគត៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        101
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        206
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm