អ៊ីរ៉ង់ព្រមានរាល់ការអន្តរាគមន៍របស់អាមេរិកក្នុងជម្លោះជាមួយអ៊ីស្រាអែលនឹងបណ្តាលឲ្យមានសង្រ្គាមពេញបន្ទុក

2025/06/19 02:23:54 am        151

អ៊ីរ៉ងបានព្រមានថា រាល់ការអន្តរាគមន៍ណាមួយរបស់សហរដ្ឋអាមេរិកក្នុងជម្លោះជាមួយអ៊ីស្រាអែល នឹងក្លាយជាហានិភ័យនៃសង្រ្គាមពេញបន្ទុក ស្របពេលដែលភាគីទាំង ២បើកការវាយប្រហារគ្នាទៅវិញទៅមក សម្រាប់ថ្ងៃទី ៦ ។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Al Jazeera នាថ្ងៃពុធនេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei បានព្រមានថា រាល់ការអន្តរាគមន៍ណាមួយរបស់អាមេរិក នឹងបណ្តាលឲ្យកើតមានសង្រ្គាមពេញបន្ទុកក្នុងតំបន់ ។

លោកបន្តថា ពួកយើងមាននូវទំនាក់ទំនងល្អខ្លាំងណាស់ជាមួយបណ្តាប្រទេសអារ៉ាប់ ហើយពួកគេដឹងច្បាស់ណាស់ការពិតដែលថា អ៊ីស្រាអែលកំពុងព្យាយាមអូសទាញអ្នកផ្សេងឲ្យធ្លាក់ចូលក្នុងសង្រ្គាម ។ ពួកយើងប្រាកដណាស់ថា ប្រទេសអារ៉ាប់ដែលមានមូលដ្ឋានទ័ពសហរដ្ឋអាមេរិក នឹងមិនអនុញ្ញាតឲ្យដែនដីរបស់ពួកគេត្រូវបានប្រើប្រាស់ប្រឆាំងនឹងប្រទេសមូស្លីមជិតខាងរបស់ពួកគេឡើយ ។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលកាលពីដំបូងឃ្លាត់ឆ្ងាយពីការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីពេលនោះមក បាននិយាយបង្ហើបឲ្យដឹងពីការជាប់ពាក់ព័ន្ធរបស់អាមេរិកនៅក្នុងជម្លោះ ដោយលោកនិយាយថា លោកចង់បានអ្វីមួយធំខ្លាំងជាងបទឈប់បាញ់ ។ 

សហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះចម្បាំងទៅកាន់តំបន់មួយនេះ ហើយនិងបញ្ជូននាវាដដឹកយន្តហោះចម្បាំង USS Nimitz ផងដែរ ។ ទាហានអាមេរិករាប់ពាន់នាក់ឈរជើងនៅក្នុងប្រទេសជិតខាងស្ថិតក្នុងរយៈចម្ងាយអាវុធអ៊ីរ៉ង់ ។ 

ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានគំរាមឆ្លើយតបទ្រង់ទ្រាយធំ ចំពោះការវាយប្រហារណាមួយ ហើយកាលពីថ្ងៃអង្គារម្សិលមិញ លោក Trumpបានទាមទារឲ្យអ៊ីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        82
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        118
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm