ការស្ទង់មតិ៖ បក្ស Tisza នាំមុខ ១៥ពិន្ទុ លើបក្សកាន់អំណាច Fidesz របស់លោក Orban

2025/06/19 03:15:14 am        116


លទ្ធផលស្ទង់មតិដោយស្ថាប័ន Median នៅថ្ងៃពុធ ទី១៨ ខែមិថុនា) នេះ បានបង្ហាញថា គណបក្សប្រឆាំងដ៏ធំរបស់ហុងគ្រី គឺ Tisza បាននាំមុខ ១៥ពិន្ទុ លើបក្សកាន់អំណាច Fidesz របស់លោកនាយករដ្ឋមន្ត្រី Viktor Orban ក្នុងចំណោមអ្នកបោះឆ្នោតដែលបានសម្រេចចិត្តរួចហើយ ដោយបន្ថែមគម្លាត រវាងបក្សទាំង២ នៅមុនការបោះឆ្នោត នាឆ្នាំក្រោយ។

គណបក្សកណ្ដាល-ស្ដាំនិយម Tisza ដែលដឹកនាំដោយលោក Peter Magyar បង្កបញ្ហាប្រឈមផ្នេកនយោបាយធំបំផុត ចំពោះការគ្រប់គ្រងអំណាចរយៈពេល ១៥ឆ្នាំរបស់អ្នកជាតិនិយម លោក Orban ខណៈពេលដែលរដ្ឋាភិបាលរបស់លោកក៏កំពុងប្រឈមនឹងការលំបាកផ្នែកសេដ្ឋកិច្ចផងដែរ។

ទិន្នផលសេដ្ឋកិច្ចរបស់ហុងគ្រី មិនមានការប្រេប្រួលនោះឡើយ នៅក្នុងត្រីមាសទី១ ធៀបនឹងឆ្នាំមុន ខណៈដែលអតិផរណាស្ថិតក្នុងលំដាប់ខ្ពស់បំផុត នៅសហភាពអឺរ៉ុប (EU)។ ហើយជាមួយគ្នានេះ ការគំរាមកំហែងពីអត្រាពន្ធដ៏ខ្ពស់របស់សហរដ្ឋអាមេរិកលើការនាំចូលរបស់ EU ក៏អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរដល់ក្ដីរំពឹងងើបរើឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសហុងគ្រី។

បើយោងតាមការស្ទង់មតិដែលចេញផ្សាយដោយសារព័ត៌មានក្នុងស្រុក HVG បានបង្ហាញឲ្យឃើញថា គណបក្សរបស់លោក Magyar ដែលទើបតែបានបង្កើតឡើងកាលពីឆ្នាំមុន ទទួលបានការគាំទ្រពីអ្នកបោះឆ្នោតចំនួន ៥១ភាគរយ ដែលបាននិយាយថា ពួកគេបានសម្រេចចិត្តរួចហើយថា ត្រូវគាំទ្រអ្នកណា ខណៈដែលអ្នកឆ្លើយតប ៣៦ភាគរយ បាននិយាយថា ពួកគេនឹងបោះឆ្នោតឲ្យបក្ស Fidesz។

ការស្ទង់មតិ បានបង្ហាញទៀតថា បក្ស Tisza មានប្រជាប្រិយភាពជាពិសេស ក្នុងចំណោមប្រជាជនវ័យក្មេង ដោយមានការគាំទ្រ ៥៨ភាគរយ ក្នុងចំណោមអ្នកមានអាយុក្រោម ៤០ឆ្នាំ ខណៈពេលដែលភាគច្រើននៃអ្នកដែលមានអាយុលើសពី ៥០ឆ្នាំ គាំទ្របក្ស Fidesz។ ភាគច្រើននៃអ្នកដែលត្រូវបានស្ទង់មតិ បានប្រាប់ថា ពួកគេរំពឹងថា បក្ស Tisza នឹងឈ្នះការបោះឆ្នោតបន្ទាប់៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        17
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        18
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm