ត្បូងឃ្មុំ​បង្អាក់​ដំណើរ ISI ដង្កោ​សែន​ជ័យ​ជួយ​ឲ្យ U-18 បាទី​គ្រង​ជើងឯក​លី​គ​ទី​២

2021/12/27 05:24:18 pm        171

​បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ជម្រើស​ជើងឯក​កម្ពុជាលី​គ​ទី​២ ឆ្នាំ​២០២១ បាន​បញ្ចប់​ហើយក្រោយ​ចំណាយ​ពេល​ប្រកួត ១​ខែ​ពេញ ដោយ​ក្រុមយុវជន U-18 សាលា​បាល់ទាត់​ជាតិ​បាទីបាន​គ្រង​តំណែង​ជើងឯក បន្ទាប់ពី​ខេត្ត​ត្បូងឃ្មុំបាន​បង្អាក់ដំណើរ​រប​ស់​ក្រុម ISI ដង្កោ​សែន​ជ័យដោយ​យកឈ្នះ​ក្នុង​លទ្ធផល ២-១ ក្នុងជំនួប​បញ្ចប់​សប្ដាហ៍​ទី​៧ នៅ​ទីលាន​មជ្ឈមណ្ឌល និង​សាលា​បាល់ទាត់​ជាតិ​បាទីកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​

​ក្នុងនាម​ក្រុម​សល់​ឱកាស​ដណ្ដើមពានរវាង​ក្រុម U-18 បាទី និង ISI ដង្កោ​សែន​ជ័យ សហព័ន្ធ​បានសម្រេច​រៀបចំ​ការប្រកួត​សន្សំ​ពិន្ទុ សប្ដាហ៍​ចុងក្រោយ​ទាំង ២​គូ​នេះនៅ​សាលា​បាល់ទាត់​ជាតិ​បាទី។ ជា​លទ្ធផល​ក្រុមយុវជន​បាទីបាន​យកឈ្នះ​ខេត្តបន្ទាយមានជ័យ ១-០ ហើយ ៣​ពិន្ទុ​នេះគ្រប់គ្រាន់​ឲ្យ​ពួកគេ​លើក​ពាន ដោយមាន ១៨​ពិន្ទុមានប្រៀប ២​ពិន្ទុ​លើ​ក្រុម ISI ដង្កោ​សែន​ជ័យដែល​ប្រកួត​ចាញ់​ខេត្ត​ត្បូងឃ្មុំ ២-១។ ​លោក Koji Gyotoku គ្រូ​បង្គោល​ក្រុម U-18 បាទីបាន​សម្ដែង​នូវ​ក្ដី​រីករាយចំពោះ​សមិទ្ធផលដែល​កូនក្រុម​របស់ខ្លួន​ធ្វើបាន ទោះបី​មាន​ឧបសគ្គ​មួយចំនួនដោយសារ​ការប្រកួត​មាន​រយៈពេល​ខ្លី​ក៏ដោយ។ លោក​រំពឹងថា កីឡាករ​វ័យក្មេង​កម្ពុ​ជានឹង​បន្ដ​ការខិតខំ​ប្រឹង​បន្ថែមទៀតដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​បាន​ខ្លាំង និង​កាន់តែ​រីកចម្រើន​នា​ថ្ងៃ​អា​នគ​ត។​

​​លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ការប្រកួត​លី​គ​ទី​២ ឆ្នាំនេះដែល​បញ្ចប់​ដោយ​ជោគជ័យទោះបី​មាន​រយៈពេល​ខ្លី​ក្ដី។ ប៉ុន្ដែ​ក្រុម​ជ័យលាភីមិន​ប្រាកដ​បាន​ឡើង​លេង​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២២ នោះទេ ព្រោះ​ក្រុមហ៊ុន​លី​គកំពុងធ្វើការ​ពិចារណា​លើ​លក្ខណៈសម្បត្តិ​របស់​ក្រុម​នីមួយៗ។​ សូមបញ្ជាក់ថា លី​គ​ទី​២ ឆ្នាំនេះមាន​បេក្ខភាព ៨​ក្រុម​ចូលរួមដោយ​ប្រើ​រូបមន្ដ​ប្រកួត​សន្សំ​ពិន្ទុ​វិលជុំ ១​ជុំ។ ជា​លទ្ធផល​ក្រុមជើង​ឯក​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទីឆ្លងកាត់ ៧​ប្រកួត​ឈ្នះ​៦ និង​ចាញ់ ១ រកបាន ១៨​ពិន្ទុ ខណៈ​ក្រុម​ជើងឯក​រង ISI ស​ង្កោ​សែន​ជ័យ ឆ្លងកាត់ ៧​ប្រកួត​ឈ្នះ ៥ ស្មើ ១ និង​ចាញ់ ១ រកបាន ១៦​ពិន្ទុ និង​ខេត្ត​ត្បូងឃ្មុំឈរ​លេខ​៣ ក្រោយ​ឆ្លងកាត់ ៧​ប្រកួត​ដូចគ្នា ឈ្នះ ៤ ស្មើ ២ និង​ចាញ់ ១ រកបាន ១៤​ពិន្ទុ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm