រដ្ឋធានីអ៊ុយក្រែន កំពុងកាន់ទុក្ខ ខណៈចំនួនអ្នកស្លាប់ក្នុងការវាយប្រហាររុស្ស៊ី កើនដល់ជិត ៣០នាក់

2025/06/19 05:00:07 pm        185

ទង់ជាតិនៅទូទាំងទីក្រុងគីវ របស់អ៊ុយក្រែន ត្រូវបានបន្ទាបមកត្រឹមពាក់កណ្តាលដងកាលពីថ្ងៃពុធ (១៨ មិថុនា) ខណៈប្រជាជនអ៊ុយក្រែន បានកាន់ទុក្ខមនុស្សជិត ៣០នាក់ ដែលត្រូវបានសម្លាប់កាលពីមួយថ្ងៃមុននោះ នៅក្នុងការវាយប្រហារដ៏បង្ហូរឈាមបំផុតរបស់រុស្ស៊ី លើរដ្ឋធានីគីវក្នុងឆ្នាំនេះ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា កងកម្លាំងរុស្ស៊ី បានបាញ់យានដ្រូន ៤៤០គ្រឿង និងបានបាញ់មីស៊ីល ៣២គ្រាប់ ក្នុងអំឡុងការវាយប្រហារពេលយប់ដ៏ធំ ដោយកម្ទេចអគារលំនៅដ្ឋានមួយផ្នែកឱ្យរាបស្មើដល់ដី នៅក្នុងការវាយប្រហារចុងក្រោយបំផុតលើប្រជាជនអ៊ុយក្រែនដែលធុញទ្រាន់ហត់នឿយនឹងសង្គ្រាម ខណៈកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចប់ជម្លោះ ទទួលបានផ្លែផ្កាតិចតួចណាស់។

អភិបាលក្រុងគីវ លោក Vitali Klitschko បាននិយាយកាលថ្ងៃពុធថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៨ នាក់ ប៉ុន្តែប្រតិបត្តិការស្វែងរកកំពុងបន្ត។ មនុស្សពីរនាក់ផ្សេងទៀតក៏ត្រូវបានសម្លាប់ក្នុងការវាយប្រហារដាច់ដោយឡែកមួយលើទីក្រុងកំពង់ផែ Odesa ភាគខាងត្បូង។

ក្រុមមន្ត្រីអ៊ុយក្រែននិយាយថា ទីតាំងប្រហែល ២៧កន្លែងនៅទីក្រុងគីវ រួមទាំងស្ថាប័នអប់រំ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗត្រូវបានវាយប្រហារ ក្នុងអំឡុងប្រតិបត្តិការយោធាដោយរលកសព្វាវុធចម្រុះ ហើយមនុស្សជាច្រើននាក់ទៀតត្រូវរបួស។ ក្រសួងការពារជាតិរុស្ស៊ីនិយាយថា ខ្លួនបានប្រើមីស៊ីលបាញ់ពីផ្លូវអាកាស ដីគោក និងសមុទ្រ រួមទាំងយានដ្រូន ដើម្បីវាយប្រហារ "គោលដៅអគារឧស្សាហកម្មយោធាអ៊ុយក្រែន" នៅក្នុងតំបន់គីវ និង Zaporizhzhia ភាគខាងត្បូង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        93
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        131
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm