ប្រទេសនានាជម្លៀសពលរដ្ឋចេញពីអ៊ីស្រាអែល-អ៊ីរ៉ង់ ខណៈកម្ដៅនៃសង្រ្គាមពុះកញ្ជ្រោលកាន់តែតាន

2025/06/19 05:29:54 pm        178

ប្រទេសជុំវិញពិភពលោកកំពុងជម្លៀសពលរដ្ឋរបស់ពួកគេចេញពីប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់ ខណៈ ជើងហោះហើរត្រូវបានលុបចោល ហើយដែនអាកាសត្រូវបានបិទដោយសារតែសង្គ្រាមអាកាសនៅមជ្ឈិមបូព៌ា។

ជើងហោះហើររាប់រយត្រូវបានលុបចោល ឬពន្យារពេល។ អ្នកជម្លៀសជាជនជាតិអឺរ៉ុប ភាគច្រើនដែលចាកចេញពីអ៊ីស្រាអែល ត្រូវបានដឹកតាមរថយន្តក្រុងទៅកាន់ប្រទេសហ្ស៊កដានី ឬអេហ្ស៊ីប មុនពេលហោះហើរទៅកាន់ប្រទេសកំណើតរបស់ពួកគេ។ការជម្លៀសនេះកើតឡើង ខណៈការបាញ់ផ្លោង និងការគំរាមកំហែងដាក់គ្នាកាន់តែខ្លាំងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បានឈានចូលដល់ថ្ងៃទី៧នៃជម្លោះ។

ប្រទេសចិនបានជម្លៀសពលរដ្ឋជិត៨០០នាក់ហើយបានចាប់ផ្តើមដឹកជញ្ជួនមនុស្សមួយចំនួនទៀតចេញពីទីក្រុងតេអេរ៉ង់ទៅកាន់ប្រទេសតួកមេនីស្ថាន ដោយរថយន្តក្រុង ដែលមានចម្ងាយ១.១៥០ គីឡូម៉ែត្រ។

តំណាងក្រសួងការបរទេសរបស់ប្រទេសនេះបាននិយាយថា ជនជាតិចិនសរុបចំនួន ៧៩១ នាក់ ត្រូវបានផ្លាស់ប្តូរទីលំនៅរួចហើយពីប្រទេសអ៊ីរ៉ង់ទៅកាន់តំបន់សុវត្ថិភាព ហើយជាង១.០០០នាក់ទៀតកំពុងស្ថិតក្នុងដំណើរការជម្លៀស។

ក្រសួងការបរទេសឥណ្ឌាបាននិយាយថា និស្សិតឥណ្ឌានៅទីក្រុងតេអេរ៉ង់ ត្រូវបានដឹកជញ្ចូនចេញពីទីក្រុងនេះ ដោយរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបង្ហាញថាមនុស្ស១១០ នាក់ត្រូវបានផ្លាស់ទីលំនៅថ្មី។ 

ប្រជាជនប៉ាគីស្ថានរាប់រយនាក់ដែលរស់នៅក្នុងប្រទេសអ៊ីរ៉ង់ បានទៅដល់ច្រកព្រំដែន Taftan កាលពីថ្ងៃពុធសប្ដាហ៍នេះ ខណៈពួកគេធ្វើដំណើរត្រឡប់ស្រុកកំណើតវិញ។

ជាមួយគ្នានោះ នៅមានប្រទេសជាច្រើនទៀត ដែលបានជម្លៀសពលរដ្ឋរបស់ខ្លួនចេញ រួមមាន       ប៊ុលការី អង់គ្លេស អាល្លឺម៉ង់ កោះស៊ីប ប៉ូឡូញ អាល់បានី អូទ្រីស ប៊ែលហ្ស៊ិក បារាំង ហ្ស៊កហ្ស៊ី      ហុងគ្រី អ៊ីតាលី លីទុយអានី ស៊ុយអែត ស្វីសនិងសហរដ្ឋអាមេរិក។ជនបរទេសជាង ៧០០នាក់ ត្រូវបានជម្លៀសពីអ៊ីរ៉ង់ ទៅកាន់អាស៊ែរបៃហ្សង់ និងអាមេនី៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        352
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        351
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        342

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm