ឥណ្ឌូនេស៊ី​ទំលាក់​ម្ចាស់ផ្ទះ​សិង្ហ​បុរី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ AFF Championship លើក​ទី៦

2021/12/27 05:55:09 pm        583

​បាល់ទាត់៖ ​ក្រុម​ជើងឯក​រង​ច្រើន​សម័យ​ជាងគេ​ឥណ្ឌូនេស៊ី​ បាន​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFF Championship ជា​លើក​ទី​៦ ក្រោយ​ទំលាក់​ក្រុម​ម្ចាស់ផ្ទះ​សិង្ហ​បុរី​ក្នុង​ម៉ោង​បន្ថែម​កាត់សេចក្តី​។ ​​បន្ទាប់ពី​ស្មើគ្នា​ជើង​ទីមួយ ១-១ ក្រុម​ទាំងពីរ​មក​ស្មើគ្នា​ម្តងទៀត​នៅ​ជើង​ទី២ នេះ ២-២ ក្រោយ​ចប់ ៩០​នាទី​។

​​Ezra Walian បើក​ការ​នាំមុខ​ឱ្យ​ឥណ្ឌូនេស៊ី​នៅ​នាទី​ទី១១ មុនពេល​ដែល Ui-Young Song តាម​ស្មើ​វិញ​ឱ្យ​សិង្ហ​បុរី​នៅ​នាទី​ទី៤៥+៥ ទៅហើយ​។ ​​ឈានចូល​វគ្គ​ទី២ ម្ចាស់ផ្ទះ​ក៏​ទទួលបាន​កាត​ក្រហម​កីឡាករ Irfan Fandi តែ​មិន​ថ្វី​ទេគ្នា​តិចជាង​មែន​សិង្ហ​បុរី​ក៏​ស៊ុត​បាល់ Freekick នាំមុខ ២-១ នៅ​នាទី​ទី៧៤ ដោយ Shahdan Sulaiman​។​ ​យ៉ាងណាក្តី​មុន​ចប់​ការប្រកួត​ឥណ្ឌូនេស៊ី​ក៏​តាម​ស្មើ​បានសំរេច​នៅ​នាទី​ទី៨៧ ដោយ Pratama Arhan​។​ ​​ឈានដល់​វគ្គ​បន្ថែម ១៥នាទី​ពីរដង​ចាប់ផ្តើម​បានតែ ១នាទី​សិង្ហ​បុរី​ភ្លាត់​ចូល​ទី​ខ្លួនឯង​ដោយ Shawal Anuar មុនពេល​ដែល Egi Vikri ធានា​ជ័យជំនះ​នៅ​នាទី​ទី១០៥+២ ខណៈ​សិង្ហ​បុរី​បាត់បង់​កីឡាករ​ម្នាក់ទៀត​នៅ​នាទី​ទី១១៩ គឺ Hassan Sunny ទទួលបាន​កាត​ក្រហម​។

​​គ្រូបង្វឹក​ឥណ្ឌូនេស៊ី​លោក Shin Tae-Yong និយាយថា នេះ​ជាការ​ប្រកួត​ក្រឡាប់ចាក់​មួយ​ដែល​រួមផ្សំ​ទាំង​សំណាង និង​ស៊យ តែ​មិន​អី​ទេក្រុម​របស់លោក​ធ្វើបាន​សំរេច​នៅ​ទីបំផុត​។ ​​រីឯ​គ្រូបង្វឹក​សិង្ហ​បុរី​លោក Tatsuma Yoshida បាន​និយាយ​អរគុណ​ដល់​អ្នកគាំទ្រ និង​មិនមាន​អ្វី​បកស្រាយ​ចំពោះ​បរាជ័យ​ថ្ងៃនេះ កីឡាករ​ទាំងអស់​ប្រឹង​អស់ពី​លទ្ធភាព​ហើយ​។ ​​សូម​រំលឹកថា​ ឥណ្ឌូនេស៊ី​ជា​ក្រុម​ដែល​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​មិនដែល​ឈ្នះ​ចំនួន ៥លើក​មកហើយ ​ខណៈ​សិង្ហ​បុរី​ខក​ឱកាស​ឡើង​ប្រជែង​ជើងឯក​លើក​ទី៥ របស់ខ្លួន​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm