ការសិក្សាកាលពីពេលថ្មីៗនេះបាននិយាយថា សេដ្ឋកិច្ចរបស់រដ្ឋកាលីហ្វ័រនីញ៉ា អាចប្រឈមការរំខានយ៉ាងខ្លាំង ប្រសិនបើរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដំណើរការជាមួយនឹងផែនការនិរទេសពលរដ្ឋគ្មានឯកសារប្រមាណ២,៣លាននាក់។

ការសិក្សាមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះដោយវិទ្យាស្ថានសេដ្ឋកិច្ចក្រុមប្រឹក្សាតំបន់ឆ្នេរ និងសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា បានឱ្យដឹងថា សេដ្ឋកិច្ចរបស់រដ្ឋនេះ នឹងធ្លាក់ចុះប្រហែល២៧៥ពាន់លានដុល្លារក្នុងមួយឆ្នាំ។

ក្រុមអ្នកស្រាវជ្រាវ បានព្រមានថា ភាពរង្គោះរង្គើ នឹងកាត់បន្ថយជិត៥ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)របស់រដ្ឋ ខាតបង់១៨ពាន់លានដុល្លារក្នុងការប្រមូលពន្ធរដ្ឋនិងក្នុងស្រុក ហើយទម្លាក់រដ្ឋកាលីហ្វ័រនីញ៉ាពីរដ្ឋមានសេដ្ឋកិច្ចធំបំផុតទី៤ របស់ពិភពលោកទៅដល់ទី៧។