នយោបាយការទូតសភាបានរួមចំណែកយ៉ាងសំខាន់ក្នុងជួយពង្រឹងសន្តិភាព និងនយោបាយ នៅ​ក្នុង​ប្រទេសកម្ពុជា

2025/06/19 09:37:20 pm        192

ស្ថិតក្នុងនីតិកាលទី៥ នៃព្រឹទ្ធសភា បានចាត់​ទុក​នយោបាយ​ការ​ទូត​ជា​កិ​ច្ច​ការ​ងារ​មួយ​ដ៏​សំខាន់​ក្នុង​ការ​ចូល​រួមចំណែកធានានិរន្តរភាពសុខសន្តិភាព និងនយោបាយនៅក្នុងប្រទេសកម្ពុជា ខណៈ​បណ្តា​ប្រទេស​មួយចំនួននៅក្នុងពិភពលោកកំពុងកើតមានសង្គ្រាម។

ឯកឧត្តម​បណ្ឌិត ចែម ឌីឌ្យ៉ា ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែង​នៅ​ក្នុង​អាណត្តិរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះ​រា​ជា​ណា​ចក្រកម្ពុជា សម្ដេចតេជោ បានកំណត់វិសាលភាព​លើ​កិច្ចកា​រងារ​ចំនួន​ពីរ​សំខាន់​រួម​មាន​៖ទី​១.ការងារការទូតសភា និងទី២. ជំរុញការងាររវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដែល​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់នៅមូលដ្ឋានដោយផ្ទាល់។ ការថ្លែងនេះ បាន​ធ្វើ​ឡើង​ក្នុង​វិធី​ជំនួប​​ពិភាក្សា​រវាងក្លឹបអ្នកការសែតកម្ពុជា ជាមួយគណៈការ​ទី​៥​នៃ​ព្រឹទ្ធសភា​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ស្តីពី​នយោបាយការទូតសភានៅព្រឹកថ្ងៃទី១៩ខែមិថុនានេះ។

ឯកឧត្តមបណ្ឌិត ចែម ឌីឌ្យ៉ា មានប្រសាសន៍បន្តថា នយោបាយ​ការទូត​សភា​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ជួយពង្រឹងសន្តិភាព និងនយោបាយនៅក្នុងប្រទេសកម្ពុជា តាមរយៈ​កិច្ច​ការងារ​ទូត​ជា​មួយ​បណ្តាប្រទេសផ្សេងៗ ដើម្បីឱ្យរាជរដ្ឋាភិបាល​អាណិត្តទី៧ នៃ​រដ្ឋសភា​ដឹកនាំ​ប្រទេស​ដោយ​រលូន​។

គួរបញ្ជាក់ដែរថា នៅក្នុងនីតិកាលទី៧នៃរដ្ឋសភា និងនីតិកាលទី៥នៃព្រឹទ្ធសភា បាន​ចាត់​ទុត​ការ​ទូត​សភា​ជាការងារអាទិភាពមួយ ក្នុងការចូលរួមលើកកម្ពស់ តួនាទីរបស់កម្ពុជា ជា​ពិសេស​សភា​កម្ពុជា​ និងព្រឹទ្ធសភា ក្នុងទំនាក់ទំនង​ការទូត​សភា​ដែល​មាន​ភាព​កាន់តែ​សំខាន់​ក្នុង​ការ​លើក​កម្ពស់​កិច្ច​សន្ទនាដើម្បីសន្តិភាព និងវិបុលភាព ឆ្លើយតបនឹងបញ្ហាប្រឈមនានា និងបង្កើន​ទំនាក់​ទំនង​រវាង​ប្រទេស ជាដើមក្នុងការនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm