កម្ពុជាស្នើដល់អឺរ៉ុបពង្រីកគាំទ្របរិវត្តកម្មឧស្សាហកម្ម និងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច

2025/06/19 10:29:24 pm        209

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្នើដល់សហភាពអឺរ៉ុប ផ្តោត​យុទ្ធសាស្រ្ត​គាំទ្រដល់កម្ពុជាឱ្យកាន់ តែស៊ីជម្រៅ ទាំងក្នុងកម្មវិធីបច្ចុប្បន្ននិងអនាគត ខណៈ​ដែល​កម្ពុជា​​​កំពុងត្រៀមចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅចុង ឆ្នាំ២០២៩។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុង​កិច្ច​ប្រជុំ​បច្ចេកទេស ជាមួយ គណៈប្រតិភូសហភាពអឺរ៉ុប ដែលដឹកនាំដោយលោក Koen Everaert នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នេះ, ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យសហភាពអឺរ៉ុប ផ្តោត​យុទ្ធសាស្រ្តគាំទ្រកម្ពុជាឱ្យកាន់តែស៊ីជម្រៅ ទាំងក្នុងកម្មវិធីបច្ចុប្បន្ន និងកម្មវិធី​អនាគត​របស់​ខ្លួន ដើម្បីបន្ស៊ីយុទ្ធសាស្ត្រអឺរ៉ុបរួម ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល សំដៅ​ដោះ​ស្រាយ​គម្លាតអភិវឌ្ឍន៍សំខាន់ៗ ខណៈ ដែលកម្ពុជា​កំពុង​ត្រៀម​ចាក​ចេញ​ពី​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួចនៅចុងឆ្នាំ២០២៩ និងក៏បានអំពាវនាវឱ្យសហភាពអឺរ៉ុប គាំទ្រ កម្ពុជាបន្ថែម ក្នុង​វិស័យ​ដែលជាគន្លឹះសម្រាប់ឧស្សាហូបនីយកម្ម ពិសេសពាក់ព័ន្ធនឹងលក្ខខណ្ឌតម្រូវទីផ្សារ និង​បទ​ប្បញ្ញត្តិបច្ចេកទេស ដោយផ្តោតលើកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ការជំរុញ​ផលិត​ភាព ភា​ពប្រកួតប្រជែង និងសមត្ថភាពជាដើម។

ជុំវិញការស្នើរបស់ឯកឧត្តមរដ្ឋមន្ត្រី គឺចង់ឱ្យ Team Europe មិនត្រឹម​តែ​បន្ត​កម្ម​វិធី​គាំទ្រ​ដែល​កំពុង​ដំណើរ​ការប៉ុណ្ណោះទេ គឺ សូមពិនិត្យមើលឱ្យកាន់តែស៊ីជម្រៅ និងចំគន្លឹះនៃបញ្ហា - ថា​តើ​មាន​​អ្វី​ផ្សេងទៀតដែលយើងត្រូវធ្វើនាពេលនេះ? ដើម្បីឱ្យ ២០២៩ កម្ពុជាអាចស​ម្រេច​ជោគ​ជ័យ​។ បញ្ហានេះ, ដំណើរអភិវឌ្ឍន៍របស់កម្ពុជានឹងត្រូវឈានទៅមុខមួយជំហានម្តងៗ ដោយ​ជំហាន​បន្ទាប់​ នឹងផ្តោតលើការបង្កើតតម្លៃបន្ថែម តាមរយៈការកែច្នៃផលិតផលកសិកម្ម និងឧស្សាហូប​នីយក​ម្ម​ មុននឹងឈានដល់ដំណាក់កាល កំណើនដែលផ្អែក លើសេវាកម្ម។

គណៈប្រតិភូសហភាពអឺរ៉ុបបានជម្រាបជូន អំពីយុទ្ធសាស្ត្រអឺរ៉ុបរួម កម្មវិធី Global Gateway និង​គំនិត​ផ្តួចផ្តើមអឺរ៉ុបរួម-ដំណាក់កាលទី២ ដែលគ្រោងវិនិយោគប្រមាណ ៥០០ លានអឺរ៉ូ លើ​កម្ម​វិធី​ចំនួន ២៥ រហូតដល់ឆ្នាំ២០២៧។ គណៈប្រតិភូក៏បាន រំលេចនូវគម្រោង និង​សមិទ្ធផល​ជោគ​ជ័យ​សំខាន់​ៗ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

សូមបញ្ជាក់ថា គម្រោងសំខាន់មួយរបស់ Team Europe ដែលបានរំលេចក្នុងកិច្ចប្រជុំនេះ គឺ​គម្រោង​សាងសង់រោងចក្រប្រព្រឹត្តិកម្ម ទឹកស្អាតបាក់ខែង ក្រោមកម្មវិធី Global Gateway ដែល​គាំទ្រ​ដោយរដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ។ ជាមួយនឹង​ការ​វិនិយោគ​រួម របស់សហភាពអឺរ៉ុបជាង ៦០០ លានអឺរ៉ូ សម្រាប់ដំណាក់កាលទាំង៣, គម្រោង​នេះ​នឹងបង្កើនសមត្ថភាព ផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញទ្វេដង ពី ០,៦ លាន ទៅ ១,២ លានម៉ែត្រគូបក្នុងមួយថ្ងៃ ដោយពង្រីក និងកែលម្អ បណ្តាញប្រវែងជាង ៥ ពាន់គីឡូម៉ែត្រ និង​ភ្ជាប់បណ្តាញទឹកស្អាតដល់គ្រួសារជាង ៥០ម៉ឺនតំណ រួមទាំងសម្រាប់តំបន់ឧស្សាហកម្ម៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        171
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm