លោក ពូទីន និយាយថា អង្គការណាតូជំរុញបង្កើនចំណាយទៅលើវិស័យការពារជាតិ មិន«គំរាមកំហែង»ដល់រុស្ស៊ីទេ

2025/06/19 10:30:28 pm        53

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការជំរុញរបស់អង្គការណាតូ ក្នុងការបង្កើនការចំណាយលើវិស័យការពារជាតិ មិនមែនជាការគំរាមកំហែងដល់រុស្ស៊ីទេ ដោយសារទីក្រុងមូស្គូ មានសព្វាវុធទាំងអស់ ដែលខ្លួនត្រូវការ ដើម្បីការពារខ្លួន។

សម្ព័ន្ធភាពយោធានេះ កំពុងជំរុញសមាជិកឲ្យបង្កើនការចំណាយលើវិស័យការពារជាតិ ដល់ទៅ ៥% នៃ ផលិតផលក្នុងស្រុកសរុប (GDP) ក្រោមសម្ពាធពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump)។

លោក ពូទីន បានថ្លែងប្រាប់អ្នកយកព័ត៌មាន រួមទាំងសារព័ត៌មាន AFP នៅឯសន្និសីទកាសែតផ្សាយតាមទូរទស្សន៍ នៅទីក្រុង Saint Petersburg ថា៖«យើងមិនចាត់ទុកថា ការពង្រឹងកម្លាំងណាមួយរបស់អង្គការណាតូ ជាការគំរាមកំហែងដល់សហព័ន្ធរុស្ស៊ីទេ ពីព្រោះយើងមានអាវុធគ្រប់គ្រាន់ដោយខ្លួនឯង ក្នុងការធានាសន្តិសុខផ្ទាល់ខ្លួន»។

លោកបានបន្ថែមថា រុស្ស៊ីកំពុងធ្វើទំនើបកម្មកម្លាំងប្រដាប់អាវុធ និងសមត្ថភាពការពាររបស់យើង ឥតឈប់   ឈរ។

ទោះបីជាលោកបានទទួលស្គាល់ការចំណាយខ្ពស់ដោយអង្គការណាតូ នឹងបង្កើតបញ្ហាប្រឈម «ជាក់លាក់» មួយចំនួនសម្រាប់ប្រទេសរុស្ស៊ីក៏ដោយ ក៏មេដឹកនាំវិមានក្រឹមឡាំងរូបនេះ បាននិយាយថា វា«គ្មានន័យ» សម្រាប់សមាជិកណាតូខ្លួនឯងនោះទេ។

លោកបានថ្លែងថា៖«យើងនឹងប្រឆាំងនឹងការគំរាមកំហែងទាំងអស់ ដែលកើតឡើង ហើយពុំមានការសង្ស័យអំពីរឿងនោះទេ»។

លោក ពូទីន បានធ្វើការវាយលុក នៅក្នុងប្រទេសអ៊ុយក្រែន ដែលជាផ្នែកនៃជម្លោះកាន់តែធំរវាងរុស្ស៊ី និងអង្គការណាតូ។

ចំណែកទីក្រុងគៀវ កំពុងស្វែងរកការធានាសន្តិសុខពីអង្គការណាតូ ជាផ្នែកនៃកិច្ចព្រមព្រៀងណាមួយ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាជាងបីឆ្នាំ បន្ទាប់ពីរុស្ស៊ីបានបញ្ជាឲ្យមានការវាយលុកផ្នែកយោធាពញបន្ទុករបស់ខ្លួន។

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        2
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        22
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm