រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ លោក Fuad Hussein កាលពីថ្ងៃពុធ បានអំពាវនាវឲ្យមានកិច្ចប្រជុំបន្ទាន់មួយនៃសមភាគីអារ៉ាប់របស់លោក ដើម្បីពិភាក្សាអំពីជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលលោកបាននិយាយថា បង្កហានិភ័យអស្ថិរភាពដល់មជ្ឈិមបូព៌ា។

លោកបានស្នើថា កិច្ចប្រជុំនេះ គួរតែធ្វើឡើង នៅក្រៅសម័យប្រជុំលើកទី ៥១ នៃក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការឥស្លាម ដែលគ្រោងនឹងចាប់ផ្តើមនៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសទួរគី
នៅថ្ងៃសៅរ៍។ គោលបំណងនៃកិច្ចប្រជុំបន្ទាន់នេះ គឺដើម្បីជំហររបស់អារ៉ាប់ជុំវិញការកើនឡើងនៃការប្រឈមមុខគ្នាផ្នែកយោធារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលបាននិងកំពុងវាយប្រហារគ្នាទៅវិញទៅមក ចាប់តាំងពីថ្ងៃសុក្រ សប្តាហ៍មុន។
មន្ត្រីបាននិយាយថា កាលពីថ្ងៃពុធផងដែរ លោក Hussein បានទូរស័ព្ទទៅសមភាគីអេហ្ស៊ីបរបស់ខ្លួ គឺលោក Badr Abdelatty ដើម្បីពិភាក្សាអំពីជម្លោះ និងផលប៉ះពាល់ចំពោះសន្តិសុខ និងស្ថិរភាពក្នុងតំបន់។ បច្ចុប្បន្នអ៊ីរ៉ាក់ជាប្រធានសម្ព័ន្ធអារ៉ាប់ ដែលបានរៀបចំកិច្ចប្រជុំកំពូលថ្មីបំផុតរបស់ខ្លួន នៅក្រុងបាកដាដក្នុងខែឧសភា។ ប្រទេសអេហ្ស៊ីប ផ្តល់ទីតាំងសម្រាប់ទីស្នាក់ការកណ្តាលរបស់សម្ព័ន្ធនេះ នៅទីក្រុងគែរ។
