ប្រមុខដឹកនាំបក្ស People’s Party របស់ថៃ ទាមទារឲ្យរំលាយសភា និងរៀបចំរដ្ឋាភិបាលឡើងវិញ

2025/06/19 10:49:25 pm        59

នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែមិថុនា) លោក Natthaphong Ruengpanyawut (ណាត់ថាភុង រឿងបញ្ញាវុធ) សមាជិកសភា និងជាប្រមុខបក្ស People’s Party (បក្សប្រជាជាន) របស់ប្រទេស បានធ្វើសន្និសីទសារព័ត៌មាន នៅសភា ដើម្បីធ្វើការទាមទារជាច្រើន ដោយលោកបានអំពាវនាវឲ្យនាយករដ្ឋមន្ត្រី លោក Paetongtarn Shinawatra (ផែថងថាន ស៊ីណាវ៉ាត់) ត្រូវទទួលខុសត្រូវផ្នែកនយោបាយ និងរំលាយសភា ហើយប្រគល់អំណាចជូនប្រជាពលរដ្ឋវិញ។

លោក ណាត់ថាភុង បានបញ្ជាក់ថា ស្ថានភាព បន្ទាប់ពីមានលេចធ្លាយនូវសារសំឡេងនៃការសន្ទនាតាមទូរសព្ទរបស់លោកស្រីនាយករដ្ឋមន្ត្រី Paetongtarn បាននាំឲ្យមានការបាត់បង់ទំនុកចិត្តជាសាធារណៈ។ ឃ្លីបដែលបានលេចធ្លាយនោះ រួមនឹងការដកខ្លួនចេញរបស់គណបក្ស Bhumjaithai (ភូមិចៃថៃ) ពីរដ្ឋាភិបាលផងនោះ បានបង្កើនក្ដីបារម្ភកាន់តែខ្លាំងឡើង។

លោកបានលើកឡើងថា៖ «ព្រឹត្តិការណ៍កាលពីម្សិលមិញ (១៨ មិថុនា) គឺជាឱកាសចុងក្រោយ សម្រាប់លោកស្រី Paetongtarn ក្នុងឋានៈជានាយករដ្ឋមន្ត្រី ដោយបានបំផ្លាញទាំងស្រុងនូវទំនុកចិត្តរបស់សាធារណជនចំពោះសមត្ថភាពរបស់លោកស្រី ក្នុងការគ្រប់គ្រងប្រទេស»។

លោក ណាត់ថាភុង បានពន្យល់ថា ការបង្កើតរដ្ឋាភិបាលដំបូង ក្រោមការដឹកនាំរបស់បក្ស Pheu Thai (ភឿថៃ) មានពាក់ព័ន្ធនឹងការមិនធ្វើតាមការសន្យា និងកិច្ចព្រមព្រៀងឆ្លងកាត់បក្ស ដែលមិនអាចជួយដោះស្រាយបញ្ហាធំៗបាន។ លោកបានបន្ថែមថា រដ្ឋាភិបាលមិនអាចសម្រេចបានតាមការសន្យានានា ក្នុងនោះរួមទាំងកំណែទម្រង់រដ្ឋធម្មនុញ្ញ កំណែទម្រង់យោធា និងស្ថិរភាពសេដ្ឋកិច្ចផងដែរ។ ២ឆ្នាំ ក្រោមការគ្រប់គ្រងរបស់បក្សភឿថៃ មិនបាននាំឲ្យមាននូវលទ្ធផលដូចការរំពឹងទុកនោះឡើយ។

យ៉ាងណាក្ដី ទាក់ទងនឹងបរិយាកាសនយោបាយបច្ចុប្បន្ន លោក ណាត់ថាផុង បានប្រាប់ថា ខណៈសាធារណជន អាចនឹងមិនសប្បាយចិត្ត ប៉ុន្តែការផ្តោត គួរជាការស្វែងរករដ្ឋាភិបាលស្របច្បាប់មួយ។ លោកបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ដំណោះស្រាយមិនគួរពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារ ឬការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីតាមមធ្យោបាយមិនស្របតាមរដ្ឋធម្មនុញ្ញនោះឡើយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        106
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        144
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm