ប្រធានាធិបតី លោក Vladimir Putin នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែមិថុនា) បានបដិសេធមិននិយាយអំពីលទ្ធភាពដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នឹងសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ហើយបាននិយាយថា ប្រជាជនអ៊ីរ៉ង់កំពុងបង្រួបបង្រួមគ្នា ជុំវិញមេដឹកនាំ នៅទីក្រុងតេអេរ៉ង់។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប៉ាន់ស្មានដោយបើកចំហថា ការវាយប្រហារយោធារបស់អ៊ីស្រាអែលអាចបណ្តាលឲ្យមានការផ្លាស់ប្តូររបបនៅប្រទេសអ៊ីរ៉ង់ ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃទី១៧ ខែមិថុនាថា សហរដ្ឋអាមេរិកដឹងពីកន្លែងដែលលោក Khamenei «លាក់ខ្លួន» ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន នឹងមិនសម្លាប់លោក «ពេលនេះ» ឡើយ។
នៅពេលត្រូវបានសួរថា តើលោកនឹងមានប្រតិកម្មយ៉ាងណាដែរ ប្រសិនបើអ៊ីស្រាអែលសម្លាប់លោក Khamenei ដោយមានជំនួយពីសហរដ្ឋអាមេរិកនោះ លោក Putin បាននិយាយថា៖ «ខ្ញុំមិនចង់ពិភាក្សាអំពីលទ្ធភាពនេះទេ។ ខ្ញុំមិនចង់»។
ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន លោក Putin បាននិយាយថា លោកបានឮការកត់សម្គាល់ អំពីការសម្លាប់លោក Khamenei ប៉ុន្តែលោកមិនចង់និយាយពីរឿងនេះទេ៕
