សម្ដេចតេជោ ហ៊ុន សែន ស្នើប្រទេសម៉ាឡេស៊ីពង្រីកជើងហោះហើរបន្ថែមទៀតមកកាន់កម្ពុជា

2025/06/19 11:49:20 pm        243

នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Dato SRI Tiong King Sing រដ្ឋ​មន្ត្រី​ក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៍ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម នៅ​វិមាន​ព្រឹទ្ធសភា រាជធានីភ្នំពេញ។

បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ច​ចាប់​ផ្ដើម​ក្នុង​ជំនួបនេះសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះ ឯកឧត្តម Dato SRI Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៍ នៃប្រទេសម៉ាឡេស៊ី និងគណៈប្រតិភូ ដែល​បាន​អញ្ជើញមកចូលជួបសម្តែងការគួរសមសម្ដេចនាពេលនេះ។

សម្ដេចតេជោ បានចាត់ទុកដំណើរទស្សនកិច្ចរបស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និង​វប្បធម៌ នៃប្រទេសម៉ាឡេស៊ីមកកាន់ប្រទេសកម្ពុជា នាពេលនេះ គឺផ្នែកមួយ​នៃ​ការ​ជំរុញ​ការងារ​ទំនាក់​ទំនងរវាងកម្ពុជា និងម៉ាឡេស៊ីឱ្យកាន់តែល្អប្រសើរថែមទៀត។ ជា​ពិសេស​ទាក់​ទង​នឹង​វិស័យ​ទេសចរណ៍ វប្បធម៌នៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ក្នុង​ឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ ​ដែលបានសំណាយពេលវេលាដ៏មមាញឹកផ្ដល់ឱកាសដល់ឯកឧត្តម និងសហការី​បាន​ជួប​សម្ដែង​ការ​គួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានលើក​ឡើង​នូវ​សក្ដា​នុពលទេសចររវាងកម្ពុជា និងម៉ាឡេស៊ី ជាពិសេស​ចំនួន​អ្នក​ទេសចរ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់យោបល់ឱ្យភាគីទាំងពីរ ពង្រីកនូវទំនា​ក់​ទំនង​វិស័យ​ទេសចរណ៍ជាមួយគ្នាឱ្យកាន់តែរីកចម្រើន តាមរយៈការ​បង្ក​លក្ខ​ណៈ​ងាយ​ស្រួល​ដល់អ្ន​ក​ទេសចរណ៍ រវាងប្រទេសទាំងពីរដែលជាផ្នែកមួយសំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជន និង​ប្រជាជនរវាងប្រទេសទាំងពីរ។ នៅក្នុងឱកាសនោះសម្ដេចតេជោ ក៏បានស្នើ​ទៅ​ម៉ាឡេស៊ី​ឱ្យ​ពង្រីក​ជើង​ហោះហើរបន្ថែមទៀត ពីប្រទេសម៉ាឡេស៊ីមកកាន់កម្ពុជា ក្នុងនោះក្រៅពីហោះ​ហើរ​មក​កាន់​រាជ​ធានី​ភ្នំពេញ គឺអាចពង្រីកបន្ថែមទៅខេត្តសៀមរាប និងក្រុងព្រះសីហនុ ដើម្បីពង្រីក​វិស័យ​ទេសចរ​ណ៍​ប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        30
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        85
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm