ស្រ្តីប៉ាឡេស្ទីនរស់នៅតំបន់ហ្កាហ្សាស្រ្ទីប និយាយថា ពួកគេបានដើរជាច្រើនម៉ោង ដើម្បីស្វែងរកចំណីអាហារសម្រាប់កូនៗរបស់ពួកគេ ស្របពេលដែលសង្រ្គាមជាមួយអ៊ីស្រាអែលនៅតែអូសបន្លាយពេល ។
អ្នកស្រី Hind Al-Nawajha វ័យ ៣៨ឆ្នាំ ស្រ្តីជាម្តាយមានកូន ៤នាក់ និយាយថា ពួកយើងចេញក្រៅ ពួកយើងអាចស្លាប់ ឬមិនរងរបួស ឬនៅរស់ ។ ឥឡូវពួកយើងត្រូវតែចេញពីទីនេះ ដើម្បីទៅយកជំនួយ ព្រះដឹងច្បាស់ថា ពួកយើងអាចនឹងត្រូវស្លាប់ ពួកយើងឆ្លងកាត់តំបន់ក្រហមដែលហាមឃាត់ គ្មានវិធីនោះទេ ។
អ្នកស្រីបន្តថា អ្នកអាចត្រឡប់មកវិញមានអាហារសម្រាប់កូនៗរបស់អ្នក ហើយពួកគេនឹងសប្បាយចិត្ត ឬអ្នកអាចវិលត្រឡប់មកវិញ ដោយគ្មានអាហារ ហើយកូនៗរបស់អ្នកនឹងយំ ។ នេះគឺជាជីវិត ពួកយើងត្រូវបានគេសម្លាប់ ពួកយើងមិនអាចធ្វើអ្វីច្រើនជាងនេះបានទេ ។

អ្នកស្រីនិយាយទៀតថា វាមានរយៈពេល ២០ថ្ងៃមកហើយកាលដែលពួកយើងដេកនៅលើថ្នល់កៅស៊ូ ។ គាត់ចាកចេញនៅម៉ោង ៦ព្រឹក ។ គាត់ហ៊ានស្បថជាមួយព្រះថា ពួកយើងដេកនៅលើថ្នល់កៅស៊ូអស់រយៈពេល ២០ថ្ងៃមកហើយ ។ ដោយសារពួកយើងជាស្រី ជួនកាលពួកយើងមិនអាចទទួលបានជំនួយនោះទេ អ្នកខ្លះក៏ទទួលបាន តែអ្នកខ្លះទៀតក៏មិនទទួលបានដែរ នេះគឺជាការរងគ្រោះក្នុងជីវិត តើប្រទេសណាខ្លះមានជីវិតបែបនេះ ពិភពណាខ្លះមានជីវិតបែបនេះ? ពេលរថយន្តឆ្លងកាត់ ពួកយើងមើល ពួកគេបាញ់ប្រហារពួកយើង ពួកគេបាញ់ប្រហារលើមនុស្សស្លូតត្រង់ ។ បើសិនជាមនុស្សមិនត្រូវការ តើឲ្យពួកគេទៅរកសេចក្តីស្លាប់ធ្វើអ្វី ?
ចំណែកឯអ្នកស្រី Mazouza Al-Sultanដែលមានកូន ៤នាក់ដែរនោះ និយាយថា លើកចុងក្រោយដែលគាត់មកវិញដោយដៃទទេរ ដោយគ្មានអាហារ គាត់បានយកស្លាបព្រា និងចានឲ្យកូនប្រុសរបស់គាត់ ។ គាត់សំឡឹងមើលកូនប្រុសតូចរបស់គាត់ ហើយខ្ញុំក៏ឃើញកូនយំ ។ គាត់ឆ្ងល់ណាស់ថាតើកន្លែងណាទើបគាត់អាចរកអាហារសម្រាប់កូនប្រុសបាន ។ គាត់ស្រក់ទឹកភ្នែក ពេលឃើញកូនប្រុសយំបែបនេះហើយពួកយើងបានយំដូចកូនដែរ ៕

