សប្បុរសធម៌មូលនិធិចិន PEACELAND ផ្តល់ជំនួយជាគ្រឿងចក្រដល់ស៊ីម៉ាក់ក្នុងការចូលរួមចំណែកកាត់ បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និង រំដោះផ្ទៃដីសុវត្ថិភាពជូនប្រជាពលរដ្ឋកម្ពុជា

2025/06/20 04:21:37 am        152

(ភ្នំពេញ) នៅទីបញ្ជាការស៊ីម៉ាក់ បានរៀបចំពិធីផ្ទេរ-ប្រគល់គ្រឿងចក្រចំនួន១គ្រឿងម៉ាកSANYI តាមរយៈជំនួយសប្បុរសធម៌របស់មូលនិធិចិន PEACELAND ក្រោមវត្តមានចូលរួមរបស់ លោកស្រី Song Ximei ប្រធាននាយកដ្ឋានសង្គ្រោះគ្រោះមហន្តរាយនៃមូលនិធិសប្បុរសធម៌Sanyi​ លោកQUI Lili តំណាងអង្គការ PEACELAND លោក LU HUA អគ្គនាយកក្រុមហ៊ុន SANYIប្រចាំនៅកម្ពុជា​ រួមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនមួយចំនួនទៀត​ ក្នុងនោះអមដំណេីរគណប្រតិភូដោយលោកវរសេនីយ៍ឯក​ SHENG DAZHI អនុព័ន្ធយោធាចិនប្រចាំកម្ពុជា និងលោកលេខាទី២នៃស្ថានទូតចិននៅកម្ពុជា​ព្រមទាំងលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមា គមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ។

       ថ្លែងក្នុងពិធីនាថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ ២០២៥នេះ លោកស្រី Song Ximei បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពស៊ីម៉ាក់ដែលជាអង្គភាពឈាន មុខគេលើការងារបោសសម្អាតមីននៅកម្ពុជា ជាពិសេសការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់ បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន រំដោះផ្ទៃដីសុវត្ថិ ភាពជូនប្រជាពលរដ្ឋក្រោយការបោសសម្អាតមីន និងសំណលយុទ្ធភណ្ឌសង្គ្រាម សម្រាប់បង្កបង្កើនផល លើក កម្ពស់ជីវភាពរស់នៅ និងការកសាងហេដ្ឋារចនា សម្ព័ន្ធជូនដល់ប្រជាពលរដ្ឋនៅតំបន់ដែលរងគ្រោះដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមនិងគាំទ្រការអភិវឌ្ឍសហ គមន៍មូលដ្ឋាន។

   លោកស្រីបន្តថា នេះជាជំហានទី១ ដែលមូលនិធិចិនPEACELAND បានផ្តល់ជូនគ្រឿង ចក្រនេះមកអង្គភាពCMAC ហើយលោកស្រី សង្ឃឹម ថា នាពេលខាងមុខលោកស្រី និងបន្តកៀរគរជំនួយបន្ថែមទៀតពីសប្បុរសជន និងវិនិយោគិនពីប្រទេសចិន។

     ជាការឆ្លើយតប ឯកឧត្តម ហេង រតនា ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានថ្លែង អំណរគុណដល់ប្រជាជននិងរដ្ឋាភិបាលចិនដែលបានបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជា ជាពិសេសលើការកសាង និងអភិវឌ្ឍន៍កម្ពុជាឡើងវិញក្រោយពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ និងសូមថ្លែងអំណរដល់មូលនិធិចិនPEACELAND ដែលបានខិតខំកៀរគរជំនួយដើម្បីផ្តល់ជូននូវគ្រឿង ចក្រ សម្រាប់បម្រើឱ្យការអភិវឌ្ឍនិងវិស័យបោសសម្អាតមីននៅកម្ពុជា។ជំនួយនេះគឺពិតជាមានសារប្រយោជន៍​សម្រាប់បន្តគាំទ្រដល់សកម្មភាពអង្គភាពCMAC ក្នុងការជួយលើកិច្ចអភិវឌ្ឍន៍ជនបទ​ក្រោយការបោសសម្អាតមីនរួចជូនសហគមន៍និងប្រជាពលរដ្ឋ ៕(ដោយ ភារម្យ)

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        196
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        174
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm