កម្ពុជា-ហុងគ្រី ត្រៀមបើកវេទិកាជំនួបធុរកិច្ចនៅដើមឆ្នាំ២០២២

2021/12/27 07:48:49 pm        375

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ត្រៀមរៀបចំវេទិកាជំនួបធុរកិច្ចរួមគ្នាតាមប្រព័ន្ធអនឡាញ នៅខែកុម្ភៈ នៅដើមឆ្នាំ២០២២ ខាងមុខនេះ ក្នុងគោលបំណងរឹតចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត សំដៅលើកកម្ពស់ផលប្រយោជន៍រួម និងការអភិវឌ្ឍដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មឲ្យល្អប្រសើរ។

កាលសប្តាហ៍កន្លងទៅនេះ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម ​បានលើកឡើងថា វេទិកាជំនួបធុរកិច្ច នឹងផ្តោតលើការ​ផ្គូផ្គង​ធុរកិច្ច និងបង្ហាញ​អំពី​កាលានុវត្ត​ភាពក្នុងវិស័យសក្តានុពលមួយចំនួន រួមមាន៖ ​កសិកម្ម ការកែច្នៃម្ហូបអាហារ សុវត្ថិភាព​ចំណីអាហារ ​និងសេវាកម្មក្នុងវិស័យទេសចរណ៍។

ឯកឧត្តម បានបន្តថា ជំនួបធុរកិច្ចនេះ ក៏នឹងជួយជំរុញឲ្យធុរជន ​និងវិនិយោគិនហុងគ្រី មក​ពង្រីក​ប្រតិបត្តិការធុរកិច្ច​ និងវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនថែមទៀតផងដែរ។

ឯកឧត្តម បានឲ្យដឹងទៀតថា ចំពោះវេទិកាជំនួបធុរកិច្ច ​នឹងជួយជំរុញឲ្យធុរជន និងវិនិយោគិន​ហុងគ្រី មកពង្រីកប្រតិបត្តិការធុរកិច្ច ​និងវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត ថែមទាំងជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច ​និងការវិនិយោគរវាងប្រទេសទាំងពីរ គ្រាដែលទំហំពាណិជ្ជកម្មរវាង​ប្រទេស​ទាំងពីរ​​នៅមានកម្រិតទាប។

សូមជម្រាបជូនថា គិតចាប់ពីឆ្នាំ២០១៧ រហូតត្រឹមឆ្នាំ២០២០ ​ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ហុងគ្រី​ សម្រេចបានក្នុងទំហំទឹកប្រាក់សរុបចំនួនជាង ​១៦លានដុល្លារ ​ខណៈពេញមួយឆ្នាំ២០២០ ទំហំពាណិជ្ជកម្ម កម្ពុជា-ហុងគ្រី​ សរុបមានជាង ៤លានដុល្លារ។

ដោយឡែក គិតត្រឹម ១១ខែ ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ហុងគ្រី សម្រេច​បាន​ចំនួនជិត ៣លានដុល្លារ ក្នុងនោះការនាំចេញពីកម្ពុជាមានចំនួន ២លានដុល្លារ ចំណែកឯការនាំចូលពីហុងគ្រី​មានចំនួនជាង ៨២ម៉ឺនដុល្លារអាម៉េរិក៕

អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm