សង្គ្រាមផ្លូវអាកាសរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ឈានចូលដល់សប្តាហ៍ទីពីរ ខណៈអឺរ៉ុបប្រឹងជំរុញការទូត

2025/06/20 06:27:53 pm        90

សង្រ្គាមផ្លូវអាកាសរបស់អ៊ីស្រាអែល និងអ៊ីរ៉ង់ ឈានចូលដល់សប្តាហ៍ទីពីរហើយក្នុងថ្ងៃសុក្រ (២០ មិថុនា) នេះ ខណៈក្រុមមន្ត្រីអឺរ៉ុប បានព្យាយាមទាញទីក្រុងតេអេរ៉ង់ ឱ្យត្រឡប់ទៅតុចរចាវិញ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ការសម្រេចចិត្តណាមួយស្តីពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងជម្លោះនេះ នឹងធ្វើឡើងក្នុងពេលពីរសប្តាហ៍បន្ទាប់។

អ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ នៅថ្ងៃសុក្រសប្តាហ៍មុន ដោយនិយាយថា ខ្លួនមានបំណងរារាំងសត្រូវយូរអង្វែងរបស់ខ្លួនមួយនេះមិនឱ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ អ៊ីរ៉ង់ សងសឹកវិញដោយការវាយប្រហារមីស៊ីល និងយានដ្រូនលើអ៊ីស្រាអែល ហើយទទូចថា កម្មវិធីនុយក្លេអ៊ែរខ្លួនគឺសន្តិភាព។

បន្ទាព់ពីសង្រ្គាមដ៏ខ្លាំងក្លាប៉ុន្មានថ្ងៃមកនេះ ទីភ្នាក់ងារព័ត៌មានសកម្មជនសិទ្ធិមនុស្សនិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល សម្លាប់មនុស្សជិត ៦៤០នាក់ នៅអ៊ីរ៉ង់ ហើយអ្នកដែលត្រូវសម្លាប់ទាំងនោះរួមមានអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងប្រមុខយោធាជាន់ខ្ពស់។ អ៊ីស្រាអែលវិញនិយាយថា ជនស៊ីវិលអ៊ីស្រាអែលរាប់សិបនាក់បានស្លាប់ក្នុងការវាយប្រហារសងសឹកដោយមីស៊ីលពីអ៊ីរ៉ង់។

ដោយពុំមានប្រទេសណាមួយដកថយ បណ្ដារដ្ឋមន្ត្រីការបរទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ រួមជាមួយនឹងប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប ត្រៀមជួបគ្នានៅទីក្រុងហ្សឺណែវ ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ដើម្បីព្យាយាមកាត់បន្ថយជម្លោះនៅថ្ងៃសុក្រនេះ។ លោក Trump តែងបង្ហើបពីការវាយលុកអ៊ីរ៉ង់ ហើយអាចប្រើគ្រាប់បែកទម្ងន់ជាង ១៣.៦០០គីឡូក្រាម ដែលអាចពុះជ្រែកដីទៅបំផ្លាញទីតាំងនុយក្លេអ៊ែរ ដែលសាងសង់នៅក្រោមដីយ៉ាងជ្រៅ៕



អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        70
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        67
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm