ក្រសួងបរិស្ថាន​បន្តរកឃើញក្រុមហ៊ុនប្រភេទកែឆ្នៃស្បែកគោ នៅខេត្តកំពង់ស្ពឺ បាន​បញ្ចេញ​សំណល់​រាវ​ប៉ះពាល់ដល់បរិស្ថាន

2025/06/20 06:46:51 pm        121

កំពង់ស្ពឺ៖ ក្រុមហ៊ុន Musk (Cambodia) Import Export Co., Ltd ប្រភេទកែឆ្នៃស្បែកគោ ស្ថិត​នៅ​ភូមិកណ្ដាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានរក​ឃើញ​បាន​បំពុល​បរិស្ថាន​​បង្កឡើងដោយការបញ្ចេញសំណល់រាវ និងការគ្រប់គ្រងបរិស្ថាន មិនបានត្រឹម​ត្រូវ​តាម​បទ​ដ្ឋាន​បច្ចេកទេស និងច្បាប់របស់កម្ពុជា។

យោងតាមការចុះពិនិត្យផ្ទាល់របស់ក្រុមការងារក្រសួងបរិស្ថាន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ស្ថាន​ភាព​ជុំវិញក្រុមហ៊ុន ក្រុមការងារបានរកឃើញមានស្លាកស្នាមទឹកហូរចេញពីទីតាំងក្រុមហ៊ុន ដែល​ក្រុមហ៊ុនបានបូមសំណល់រាវស្រោចលើដីវាលទំនាបពាសវាល ពាសកាល។ លើសពីនេះ ក្រុម​ការងារបានពិនិត្យឃើញមានសំណល់រាវ (សំណល់រាវចាស់) ដក់នៅខាងក្រោយស្រះស្ដុក សំណល់​រាវរបស់ក្រុមហ៊ុន មានក្លិនស្អុយ និងមានជាតិ​ប្រេង​ខ្លាញ់​អណ្ដែត​ជា​ច្រើន​នឹង​ធ្វើឱ្យ​ដើម​ឈើ​មួយ​ចំនួន​ងាប់។

ក្រុមការងារបានយកសំណាកសំណល់រាវ ចេញពីទីតាំងនោះបានធ្វើតេស្ត COD=137.4mg/L (ស្តង់ដារ 60mg/L) ក្រុមការងារបានបន្ដពិនិត្យឃើញមានបំពង់ទុយោចំនួនពីរ ដែល​ក្រុម​ហ៊ុន​ប្រើ​ប្រាស់​សម្រាប់បង្ហូរសំណល់រាវចេញពីទីតាំងក្រុមហ៊ុន បង្ហូរចូលដីស្រែជាប់នឹងក្រុមហ៊ុន និ​ង​ឃើញ​មាន​ទឹកដក់ពណ៌ខ្មៅ និងមានក្លិនស្អុយ ដោយបានយកសំណាកទឹកចំនួន ១សំណាក​ធ្វើ​តេស្ដ និងរកឃើញCODលើសកម្រិតម៉ាស៊ីនតេស្ដបឋម >10000mg/L។ ក្នុងពេលជាមួយគ្នា ក្រុម​ការងារបានចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រៃរមៀត ដែលស្ថិត​នៅ​ខាង​ខ្សែ​ទឹក​ខាង​លើ​ទីតាំ​ង​ក្រុម​ហ៊ុន ចម្ងាយប្រមាណ ២០០ម៉ែត្រពីទីតាំងក្រុមហ៊ុន ឃើញថាទឹកមានសភាពធម្មតា ពុំ​មាន​ក្លិន​ស្អុយ​នោះទេ។ ក្រុមការងារបានធ្វើតេស្ដគុណភាពទឹកស្ទឹងព្រៃរមៀតបឋម ដែលមាន COD​=​52.52​mg/L (អនុឡោមតាមស្តង់ដារ)។

ដោយឡែកនៅក្នុងទីតាំងក្រុមហ៊ុន ក្រុមការងារបានរកឃើញថាក្រុមហ៊ុន ពុំមាន​អាង​ប្រព្រឹត្តិ​កម្ម​សម្រាប់​សម្អាតសំណល់រាវនោះទេ ដោយក្រុមហ៊ុនបានបង្ហូរ សំណល់រាវចូលស្រះស្ដុកចំនួន៣ ដែល​ជាប្រភេទស្រះដីធម្មតា រួចបូមបង្ហូរបង្ហៀរ​ដីទំនាបពាសវាលពាសកាល (មាន​ស្លាក​ស្នាម​ទឹក​ហូរ)​។ ជាមួយគ្នានេះ ក្រុមហ៊ុនធ្លាប់មានកិច្ចសន្យា​ពីមន្ទីរបរិស្ថាន (ឆ្នាំ២០២២) ប៉ុន្ដែពុំ​មាន​លិខិត​អនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនោះទេ។ សំរាមនិងសំណល់របស់ក្រុមហ៊ុន ត្រូវ​បាន​ចាក់​ចោល​ពាល​វាលពាសកាល​ពុំមានរោងទុកដាក់ត្រឹមត្រូវនោះទេ និងមានការដុត​នៅ​ទី​ចំហរ​ទៀត​ផង​។

សូមបញ្ជាក់ថា ក្រុមការងារក្រសួងបរិស្ថាន បានដាក់ចេញវិធានការចំពោះ ក្រុម​ហ៊ុន​ឱ្យ​អនុវត្ត​វិធាន​ការ​ច្បាប់ ដូចខាងក្រោម៖

• ត្រូវបញ្ឈប់ការបង្ហូរសំណល់រាវ ដោយផ្ទាល់ចូលទៅដីវាល និងប្រភពទឹកសាធារណៈជាបន្ទាន់

• ត្រូវទទួលរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា៨២៩ មាត្រា១៥៦ មាត្រា១៦០ មាត្រា២៨៧ និងអនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក

•ត្រូវផ្ដល់សំណងខូចខាត និងផលប៉ះពាល់បរិស្ថានអនុលោមតាម ក្រមបរិស្ថាននិងធនធានធម្មជាតិ

• ត្រូវសាងសង់អាងប្រព្រឹត្តិកម្ម សម្អាតសំណល់រាវ ដោយសហការជាមួយក្រុមហ៊ុន ដែលទទួលបានអាជ្ញាបណ្ណពីក្រសួងបរិស្ថាន និងត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ

• នៅក្នុងដំណាក់កាលសាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ក្រុមហ៊ុនត្រូវស្ដុកសំណល់រាវនៅក្នុងស្រះស្ដុកនិងត្រូវត្រូវធ្វើការបង្ហាប់ទំនប់ព័ទ្ធជុំវិញស្រះស្ដុកទាំងអស់ឱ្យរឹងមាំចៀសវាងការលេចធ្លាយសំណល់រាវចូលទីសាធារណៈ

• ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងស្នើសុំលិខិតបទដ្ឋាន ពាក់ព័ន្ធនឹងវិស័យបរិស្ថាន ផ្សេងទៀត

• ត្រូវធ្វើការស្ដារទឹកសំណល់ ដែលដក់ជុំវិញនោះមកដាក់ក្នុងស្រះស្ដុក ដើម្បីសម្អាតឡើទ្បើងវិញ

• ត្រូវរៀបចំកន្លែងស្ដុកសំរាម សំណល់រឹង ឱ្យបានត្រឹមត្រូវនិងត្រូវសហការជាមួយ ក្រុមហ៊ុនដែលមានអាជ្ញាបណ្ណពីក្រសួងបរិស្ថាន ក្នុងការដឹកសំរាម សំណល់រឹងចេញពីទីតាំងក្រុមហ៊ុន៕

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        29
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm