ព្យុះសង្ឃរា Erick បានបន្តវាយបោកបក់នៅឆ្នេរសមុទ្រ Guerrero របស់ប្រទេសម៉ិកស៊ិក ដោយមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ កាលពីថ្ងៃព្រហស្បតិ៍ ទោះបីជាព្យុះនេះបានចុះខ្សោយទៅវិញបន្ទាប់ពីបានបោកបក់ដល់ដីគោក ខណៈជាព្យុះសង្ឃរាដ៏ធំនៅតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូងរបស់ប្រទេស។

ព្យុះដែលបានចុះខ្សោយទៅវិញ បានបន្សល់ទុកផ្លូវជនលិច អាជីវកម្មរងការខូចខាតនៅទូទាំងរដ្ឋ Guerrero ដោយប្រជាជនក្នុងតំបន់បានស្ទង់មើលពីមហន្តរាយ ខណៈអាជ្ញាធរបានព្រមានថាភ្លៀងធ្លាក់ខ្លាំងដោយសារព្យុះ Erick នៅតែមានគ្រោះថ្នាក់។
នៅឯឆ្នេរ La Bocana យានយន្តបានធ្វើដំណើរតាមដងផ្លូវលិចទឹក ខណៈភ្លៀងធ្លាក់ជាបន្តបន្ទាប់បានបន្តហានិភ័យទឹកជំនន់នៅទូទាំងតំបន់។ ភោជនីយដ្ឋាន និងអាជីវកម្មនានានៅតាមឆ្នេរ បានទទួលរងឥទ្ធិពលខ្យល់ព្យុះសង្ឃរាដ៏ខ្លាំងក្លានេះ។

ទីភ្នាក់ងារការពារជនស៊ីវិលរបស់ប្រទេសម៉ិកស៊ិក បានបញ្ជាក់ថា ពុំមានអ្នកស្លាប់ដោយសារព្យុះសង្ឃរានេះត្រូវបានរាយការណ៍នោះទេ ទោះបីជាក្រុមមន្ត្រីបានបន្តព្រមានអ្នកស្រុកអំពីហានិភ័យដែលនៅបន្តមានពីភ្លៀងធ្លាក់ខ្លាំង ក្នុងពេលដែលព្យុះនេះផ្លាស់ទីដល់ដីគោក។
ខ្យល់ព្យុះ Erick បានវាយបក់បោកនៅតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសម៉ិកស៊ិកកាលពីថ្ងៃព្រហស្បតិ៍ ដោយបានបំផ្លាញភោជនីយដ្ឋាន និងទូកនេសាទរាប់សិបគ្រឿង។