ការប្រឡងបាក់ឌុបនៅទូទាំងខេត្តកណ្តាលនៅថ្ងៃដំបូងនេះ ប្រព្រឹត្តទៅដោយរលូន

2021/12/27 08:15:50 pm        553

កណ្ដាល៖ តាមការឱ្យដឹងពីមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល បានឱ្យដឹងថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ នៅព្រឹកថ្ងៃដំបូង នៅខេត្តកណ្តាលមានដំណើរការល្អ ក្រោមការត្រួតពិនិត្យតាមដានយ៉ាងហ្មត់ចត់ពីក្រុមគ្រូអនុរក្ស ហើយសិស្សមានសុខភាពល្អ ពុំមានសិស្សណាមានផ្ទុកវិជ្ជមានកូវីដ១៩នោះទេ ប៉ុន្តែក្នុងចំណោមបេក្ខជនសិស្សមានសិទ្ធប្រឡងចំនួន ៩០២២នាក់ គឺមានអវត្តមានមិនបានប្រឡងចំនួន ៣៣៣នាក់។

តាមការឱ្យដឹងពីលោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៧ខែធ្នូនេះ ​សិស្សថ្នាក់ទី១២ ​ដែលមានសិទ្ធចូលរួមប្រឡងសញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ​ឆ្នាំសិក្សា​២០២១នេះ មានចំនួន ៩០២២នាក់ ក្នុងនោះសិស្សស្រី​មាន​ចំនួន ៥០០៨​នាក់ ដោយបានបែងចែកមណ្ឌលប្រឡងចំនួន ១៨មណ្ឌល ក្នុងនោះផ្នែកវិទ្យាសាស្ត្រមានចំនួន​៥មណ្ឌល​ និងផ្នែកវិទ្យាសាស្ត្រសង្គមមាន ១៣មណ្ឌល។

បើតាមលោក អ៊ូ វុឌ្ឈី ប្រធានមណ្ឌលប្រឡងប្រចាំវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ក្រុងតាខ្មៅ​ខេត្ត​កណ្តាល បញ្ជាក់ថា​សម្រាប់ការប្រឡងបាក់ឌុបនៅថ្ងៃដំបូងនេះ គ្រប់បេក្ខជនសិស្ស​ចូលរួម​ប្រឡង​ទាំងអស់ ​គឺបានអនុវត្តបានល្អ ​តាមគោលការណ៍របស់ក្រសួងអប់រំយុវជន និងកីឡា និងតាម​បទបញ្ជា​វិន័យការប្រលង​ ខណៈក្រុមគ្រូអនុរក្សបានធ្វើការវាស់កំដៅ​ ឆែករកសំណៅឯកសារ យ៉ាង​ប្រុងប្រយ័ត្នបំផុត និងក្រោមការតាមដានពិនិត្យ អង្គភាពប្រឆាំងអំពើពុករលួយផងដែរ។

បើតាមអាណាព្យាបាលសិស្សប្រឡងបាក់ឌុប ថ្លែងថា​ យើងមានការពេញចិត្ត នឹងការរៀបចំការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ​ ខណៈទិដ្ឋភាពការប្រឡងគឺមានការរឹតបន្តឹងល្អ និង​មានការប្រុងប្រយ័ត្នល្អ ​ខណៈកូវីដ១៩ មិនទាន់ផុតពីទឹកដីកម្ពុជា ហើយការរៀនសូត្រថ្នាក់ទី១២​របស់កូនចៅគាត់នៅក្នុងឆ្នាំនេះ ​គឺបានធ្វើតាមប្រព័ន្ធអនឡាញផង និងរៀនផ្ទាល់នៅក្នុងថ្នាក់​ក្នុង​រយៈពេលខ្លីផង និងបានខិតខំប្រឹងប្រែងរៀនយ៉ាងយកចិត្តទុកដាក់ទៅតាមបរិបទកូវីដ១៩។

សូមបញ្ជាក់ថា ក្នុងឆ្នាំសិក្សា២០២១ ​ទូទាំងខេត្តកណ្តាល មានសិស្សបានសិក្សាថ្នាក់ទី១២​មាន​ប្រមាណជាង ៩២០០នាក់ ​ត្រូវបានមន្ទីរអប់រំខេត្តកណ្តាល បាន​សម្រេច​ដកសិទ្ធ​សិស្ស​មិន​អនុញ្ញាត​ចូលប្រឡងមានប្រមាណ ១៨០នាក់ដោយសារ​ គាត់អវត្តមានការសិក្សាច្រើន និងរៀនធ្លាក់ពិន្ទុ​ក្រោម​មធ្យម​ភាគជាដើម ដោយឡែកក្នុងចំណោមសិស្សមានសិទ្ធប្រឡងចំនួន ៩០២២នាក់ នៅព្រឹកថ្ងៃដំបូងនេះ មានសិស្សអវត្តមានមិនបានចូលប្រឡងចំនួន ៣៣៣នាក់ ក្នុងនោះ​សិស្សស្រី ១៣៧នាក់៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm