UN៖ ការរំលោភសិទ្ធិនៅតែបន្តនៅក្នុងប្រទេសកូរ៉េខាងជើង មួយទសវត្សរ៍បន្ទាប់ពីការស៊ើបអង្កេត

2025/06/20 07:03:02 pm        91

មួយទសវត្សរ៍បន្ទាប់ពីរបាយការណ៍ដ៏សំខាន់របស់អង្គការសហប្រជាជាតិ ដែលបានសន្និដ្ឋានថា ប្រទេសកូរ៉េខាងជើងបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលមន្ត្រីអង្គការរសហប្រជាជាតិស៊ើបអង្កេតសិទ្ធិមនុស្សនៅក្នុងរដ្ឋឯកោមួយនេះបានប្រាប់សារព័ត៌មាន Reuters ថា ការរំលោភបំពានជាច្រើននៅតែបន្ត ធ្វើឱ្យកាន់តែធ្ងន់ធ្ងរដោយសារការគ្រប់គ្រងកាលពីសម័យជំងឺរាតត្បាតកូវីដ-១៩ ដែលនៅតែមិនទាន់ត្រូវបានដកចេញ។

លោក James Heenan តំណាងឱ្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅទីក្រុងសេអ៊ូល បាននិយាយថា លោកនៅតែមានការភ្ញាក់ផ្អើលចំពោះការនៅបន្តមានការប្រហារជីវិត ពលកម្មដោយបង្ខំ និងរបាយការណ៍នៃភាពអត់ឃ្លាននៅក្នុងប្រទេសផ្តាច់ការមួយនេះ។



នៅចុងឆ្នាំនេះ ក្រុមការងាររបស់លោក Heenan នឹងចេញផ្សាយរបាយការណ៍តាមដានចំពោះការរកឃើញកាលពីឆ្នាំ២០១៤ ដោយគណៈកម្មការស៊ើបអង្កេតសិទ្ធិមនុស្សនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បាននិយាយថា រដ្ឋាភិបាល បានប្រព្រឹត្ត «ការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ រាលដាល និងធ្ងន់ធ្ងរ» បង្កើតជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

ខណៈការសន្និដ្ឋាននៃរបាយការណ៍ឆ្នាំនេះនៅតែត្រូវបញ្ចប់ចុងក្រោយ លោក Heenan បានប្រាប់សារព័ត៌មានរ៉យទ័រនៅក្នុងបទសម្ភាសន៍មួយថា ១០ឆ្នាំចុងក្រោយនេះបានឃើញលទ្ធផលចម្រុះ ដោយរដ្ឋាភិបាលកូរ៉េខាងជើងបានចូលរួមកាន់តែច្រើនជាមួយស្ថាប័នអន្តរជាតិមួយចំនួន ប៉ុន្តែបានប្រព្រឹត្តកាន់តែខ្លាំងលើការគ្រប់គ្រងនៅក្នុងប្រទេស។ លោកបាននិយាយថា «អំឡុងពេលក្រោយជំរឺរាតត្បាតកូវីដសម្រាប់ប្រទេសកូរ៉េខាងជើង មានន័យថាជាអំឡុងពេលនៃការគ្រប់គ្រងរបស់រដ្ឋាភិបាលកាន់តែខ្លាំងលើជីវិតរបស់ប្រជាជន និងការរឹតត្បិតលើសេរីភាពរបស់ពួកគេ»។

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        17
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        18
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm