ប្រមុខបរមាណូរបស់អ៊ីរ៉ង់ជំរុញឲ្យ IAEA បញ្ចប់ «ភាពអសកម្ម» ហើយថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល

2025/06/20 09:33:31 pm        106

ប្រមុខបរមាណូរបស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បញ្ឈប់ជាបន្ទាន់នូវ «ភាពអសកម្ម»របស់ខ្លួន ហើយថ្កោលទោសការវាយប្រហាររបស់    អ៊ីស្រាអែលទៅលើទីតាំងនុយក្លេអ៊ែរ «សន្តិភាព» របស់អ៊ីរ៉ង់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការ។

ប្រធានអង្គការថាមពលបរមាណូរបស់ប្រទេសអ៊ីរ៉ង់ លោក Mohammad Eslami បានធ្វើការអត្ថាធិប្បាយ នៅក្នុងលិខិតមួយផ្ញើទៅកាន់ប្រមុខទីភ្នាក់ងារថាមពលបរមាណួអន្តរជាតិ (IAEA) លោក Rafael Grossi បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើទីតាំងម៉ាស៊ីនរ៉េអាក់ទ័រទឹកធុនធ្ងន់ Arak ក្នុងតំបន់ Khondab ក្នុងខេត្ត Markazi កាលពីព្រឹកថ្ងៃព្រហស្បតិ៍។

លោក Eslami បានអំពាវនាវឲ្យ IAEA បញ្ចប់ «ភាពអសកម្ម» របស់ខ្លួនជាបន្ទាន់ ហើយថ្កោលទោសសកម្មភាពរបស់អ៊ីស្រាអែល ដែលផ្ទុយនឹងច្បាប់អន្តរជាតិ។



ជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បានឈានចូលដល់ថ្ងៃទី ៧ហើយ កាលពីថ្ងៃព្រហស្បតិ៍។ ជម្លោះនេះ បានចាប់ផ្តើម បន្ទាប់ពីអ៊ីស្រាអែលកាលពីថ្ងៃទី ១៣ ខែមិថុនា បានបើកការវាយប្រហារតាមអាកាសលើប្រទេសអ៊ីរ៉ង់ ដោយវាយលុកលើទីតាំងយោធានិងនុយក្លេអ៊ែររបស់ប្រទេសនេះ ហើយបានសម្លាប់មេបញ្ជាការយោធាកំពូលៗ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ។

អ៊ីរ៉ង់បានឆ្លើយតបដោយការបាញ់មីស៊ីល និងការវាយប្រហារដោយយានដ្រូនប្រឆាំងនឹងគោលដៅក្នុងប្រទេសអ៊ីស្រាអែល។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ អ៊ីរ៉ងបានវាយប្រហារដោយមីស៊ីលទៅលើអគារមួយ នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Soroka នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដោយបានបង្កមនុស្សយ៉ាងហោចណាស់ ៧១ នាក់ រងរបួស។ នេះបើយោងតាមក្រសួងសុខាភិបាលរបស់អ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        1
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm