បេក្ខជនប្រឡងមួយចំនួននៅរាជធានី មានសង្ឃឹមជាប់បន្ទាប់ពីបញ្ចប់ការប្រឡងព្រឹកនេះ

2021/12/27 08:33:41 pm        902

ភ្នំពេញ៖ បេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូម (បាក់ឌុប) ក្នុងមណ្ឌលវិទ្យាល័យបាក់ទូក នៅថ្ងៃទី២៧ ខែធ្នូនេះ បានប្រាប់BTVថា វិញ្ញាសារប្រឡងនៅព្រឹកនេះ គឺពួកគេធ្វើបានច្រើន និងមានសង្ឃឹមជាប់ ខណៈការប្រឡងមានការរឹតបន្តឹងដូចឆ្នាំមុនៗដដែល។

វិញ្ញាសារប្រឡងនៅព្រឹកនេះ ផ្នែកវិទ្យាសាស្រ្ត មានពីរមុខវិជ្ជា គឺប្រវិត្តវិទ្យា និងជីវៈវិទ្យា ផ្នែកវិទ្យា សាស្រ្តសង្គម មានពីរមុខវិជ្ជាដែរ គឺផែនដី បរិស្ថានវិទ្យា និងប្រវត្តិវិទ្យា។ នៅពេលរសៀល មានមុខវិជ្ជាគីមី វិទ្យា ភាសាបរទេស និងសម្រាប់ផ្នែកវិទ្យាសាស្រ្ត និងផ្នែកវិទ្យាសាស្រ្តសង្គម មានមុខវិជ្ជា ភូមិវិទ្យា និង ភាសាបរទេស។

ដើម្បីធានាការប្រឡងបាក់ឌុបប្រព្រឹត្តទៅដោយរលូន ក្រសួងអប់រំ បានពង្រឹងកិច្ចសហការយ៉ាង ស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន៧។ បន្ថែមលើនេះ ក្រសួងអប់រំ ក៏បានដាក់​ចេញ​វិធានការ ផ្សេងៗមួយចំនួនទៀត ​ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ​ជូនបេក្ខជនផងដែរ។

ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ ​ប្រព្រឹត្តទៅនៅថ្ងៃទី២៧ និង២៨ ខែធ្នូ ដោយ​មានបេក្ខជនចុះឈ្មោះប្រឡងសរុបប្រមាណជាង ១១ម៉ឺននាក់ ​ខណៈគណៈមេប្រយោគ​ និង​គណៈកម្មការនានា​ចូលរួម​ក្នុងដំណើរការប្រឡង ​មានចំនួនជាង៣ម៉ឺននាក់។

លទ្ធផលនៃការប្រឡង នឹងត្រូវប្រកាសនៅថ្ងៃទី១៨ ​ខែមករា ឆ្នាំ២០២២​ នៅរាជធានីភ្នំពេញ និង​ខេត្តកណ្ដាល និងថ្ងៃទី១៩ ខែមករា ​នឹង ប្រកាស​នៅតាមបណ្តាខេត្តផ្សេងៗ នៅទូទាំង​ប្រទេស​កម្ពុជា៕អត្ថបទ៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm