ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ផ្សព្វផ្សាយអំពីជំងឺមិនឆ្លងទៅដល់សិស្សានុសិស្សនិងស្ត្រីមានផ្ទៃពោះ

2025/06/20 09:58:05 pm        136

កំពង់ធំ ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ កាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អនុសាខាស្រុកកំពង់ស្វាយ បានចុះអប់រំផ្សព្វផ្សាយស្ដីអំពី "រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ  និងមានភាពធននិងអាកាសធាតុ" ព្រមទាំងដាំកូនឈើចំនួន៦០ ដើមដឹកនាំដោយលោកបណ្ឌិត វ៉ា សុភ័ក្រ្ត ប្រធានការិយាល័យការពារជំងឺឆ្លង និងមិនឆ្លង កាកបាទក្រហមកម្ពុជា នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ រួមជាមួយមន្ត្រីក្រុមប្រតិបត្តិ មន្ត្រីអនុសាខា យុវជនកាកបាទក្រហម ដោយមានការការចូលពីសិស្សានុសិស្ស សរុបចំនួន៣០០នាក់ នៅក្នុងវិទ្យាល័ យហ៊ុនសែន ត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះលោកបណ្ឌិត វ៉ា សុភ័ក្រ្ត បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុកពីសំណាក់ សម្ដេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយមិនរើសអើងពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសចំពោះប្អូនៗអ្នកស្ម័គ្រចិត្ត និងក្មួយៗយុវជនកាកបាទ ក្រហម ដែលជាកម្លាំងនាំមុខនៅសហគមន៍ និងជាទំពាំងស្នងឬស្សីរបស់សង្គមផងដែរ។ គោលបំណងក្នុងការផ្សព្វផ្សាយនេះ គឺដើម្បីឱ្យប្អូនៗដែលជាយុវជនកាកបាទក្រហម និងសិស្សានុសិស្សទាំងអស់យល់ដឹងអំពីជំងឺឆ្លង និងជំងឺមិនឆ្លងដែលប្រទេសកម្ពុជាយើងបច្ចុប្បន្នកំពុងមានការព្រួយបារម្ភជាខ្លាំង និងតម្រូវឲ្យប្អូនៗទាំងអស់ចូលរួមទប់ស្កាត់ និងការពារផ្ដោតទៅ

លើជំងឺឆ្លងដូចជាជំងឺ covid ១៩ ,ជំងឺអេដស៍ ជំងឺរ បេង ដែលកំពុងបន្តកើតជារៀងរាល់ថ្ងៃ។ ជាពិសេសចូលរួមទប់ស្កាត់ និងការពារជំងឺមិនឆ្លង៤ ប្រភេទធំៗ ដែលកំពុងតែកើតមានឡើងជារៀងរាល់ថ្ងៃមានដូចជា÷ ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលវាកើតឡើងតាមរបបអាហារប្រចាំថ្ងៃ ផ្អែម ប្រៃ និងខ្លាញ់ជាដើម។ ស្របតាមទិសស្លោក" ស្រឡាញ់ខ្លួនស្ងួនចំណី"។ ជាមួយគ្នានោះដែរដើម្បីឲ្យសហគមន៍មានភាពធន់និងអាកាសធាតុ សូមចូលរួមរៀនបន្សាំខ្លួន និងចូលរួមកាត់បន្ថយដូចជា ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ចូលរួមដាំកូនឈើនៅតាមទីសាធារណៈ មិនដុត ឬកប់សំបកដបជ័រក្នុងដី។

សូមជម្រាបថាបន្ទាប់ពីធ្វើការអប់រំផ្សព្វផ្សាយសុខភាព និងដាំដើមឈើនៅវិទ្យាល័យហ៊ុនសែនត្បែងរួច ក្រុមការងារបន្តការផ្សព្វផ្សាយសុខភាពទៅដល់ស្រ្តីមានផ្ទៃពោះចំនួន៣០នាក់ទៀតនៅ មណ្ឌលសុខភាពសានគរ អំពីការថែទាំសុខភាពស្រ្តីនិងកុមារ ទាំងមុនពេលសម្រាល និងក្រោយពេលសម្រាលអោយបានត្រឹមត្រូវ។ បន្ទាប់មកផ្តល់អំណោយទៅដល់ស្រ្តីមានផ្ទៃពោះទាំង៣០នាក់ ក្នុងម្នាក់ៗទទួលបានកន្សែង១ សាប៊ូ២ដុំ អង្ករសុខភាព៦កញ្ចប់ និងថវិកា២ម៉ឺនរៀល។

សូមជម្រាបថាបន្ទាប់ពីចុះធ្វើសកម្មភាពផ្សព្វផ្សាយទាំងពីរទីតាំងខាងលើរួច ក្រុមការងារបានអញ្ជើញសួរសុខទុក្ខដល់ស្រ្តី ដែលទើបសម្រាលកូនរួចចំនួច៤គ្រួសារទៀតដល់ខ្នងផ្ទះ និងបានដាស់តឿនដល់ពួកគាត់ថែរក្សាសុខភាពអោយបានល្អ ទាំងម្តាយ និងកូន ព្រមទាំងបាននាំអំណោយជូនពួកគាត់ផងដែរ ដោយក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូ មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអីវ៦ដប ឃីត ( មុង ភួយ កន្សែង សារុង និងក្រមា) សាប៊ូ៤ដុំ និងថវិកា៥ម៉ឺនរៀល៕

​អត្ថបទ: សំ ងីម​

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        99
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        204
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm