ក្រសួងការពារជាតិ​នឹង​ប្រារព្ធ​ពិធី​យ៉ាង​អធិកអធម​នៅ​ក្នុង​បរិវេណ​វិមាន​ឈ្នះឈ្នះ​ នៅ​ថ្ងៃឆ្លង​ឆ្នាំ២០២១ចូលឆ្នាំ២០២២

2021/12/27 09:17:46 pm        433

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នឹងប្រារព្ធពិធីយ៉ាងអធិកអធម នៅក្នុងបរិវេណវិមាន ឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ រហូតដល់យប់រំលងអាធ្រាតថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីអបអរសាទរខួប២៣ឆ្នាំ នៃទិវានយោបាយ ឈ្នះ ឈ្នះ និងខួបលើកទី៣ នៃការដាក់ឲ្យដំណើរការជាសាធារណៈនៃវិមាន ឈ្នះ ឈ្នះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចុះត្រួតពិនិត្យ នូវការរៀបចំស្តង់តាំង​ពិព័រណ៍ សម្រាប់​សមិទ្ធផល​តាមបណ្តាអង្គភាពនានាចំណុះឲ្យក្រសួងការពារជាតិ ​នៅវិមាន ឈ្នះ ឈ្នះ ​នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ​នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ​ទីប្រឹក្សា​ពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ និង​ជាអគ្គនាយកអគ្គនាយកដ្ឋាននយោបាយកិច្ចការបរទេស ​និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវ និងសាងសង់ វិមានឈ្នះ ឈ្នះ បានឲ្យដឹងថា​ នៅក្នុងឱកាសប្រារព្ធ​ពិធីខាងលើនេះ ​នឹងមានការ​ប្រគំតន្ត្រី ​បាញ់កាំជ្រួច និងពិធីកំសាន្តនានាជាច្រើនទៀត​ ដើម្បីអបអរសាទរខួបខាងលើនេះ បន្ទាប់​ពី​អាក់ខាន​មួយឆ្នាំកន្លងទៅ ដោយសារបញ្ហានៃការរីករាលដាលនូវមេរោគកូវីដ១៩នោះ។

ក្នុងសន្និសីទសារព័ត៌មាននោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ​ក៏បានរំលឹកអំពីអត្ថន័យ នៃសំណង់វិមានឈ្នះ ឈ្នះផងដែរថា វិមាននេះគឺជាកំពូលវិមានដែលមានជ្រុងបី​តំណាង​ឲ្យ​នយោបាយ​គន្លឹះសំខាន់ៗចំនួន ៣នាំឲ្យនយោបាយឈ្នះ-ឈ្នះ​ទទួលបាន​ជោគជ័យ (ទី១.ការធានារូបកាយ និងអាយុជីវិត, ទី២. ធានាអាជីព និងមុខរបរ និងទី៣. ការធានាកម្មសិទ្ធិ និង​ទ្រព្យ​សម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ), ទី ២. តួវិមានដែលមានជ្រុង ៥ តំណាងឲ្យយុទ្ធ​សាស្ដ្រ DIFID (បំបែក ឯកោបញ្ចប់ ធ្វើសមាហរណកម្ម និង អភិវឌ្ឍ) ដែលជាយុទ្ធសាស្ដ្ររំលាយ​អង្គការ​ចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម និងសារសំខាន់ ទី៣. តួវិមានមានជ្រុង ប្រាំពីរ តំណាងកត្តា​នាំឲ្យនយោបាយ ឈ្នះ-ឈ្នះ ទទួលបានជោគជ័យ ។

នៅជាប់លើវិមានមានឆ្លាក់សិលាចារឹក​ចំនួន២ផ្ទាំង គឺសិលាចរឹកផ្ទាំងទី១ បង្ហាញពីជោគជ័យ​នៃ​នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើ​ឱ្យ​ប្រទេស​ជាតិ​ទាំងមូល​ ទទួលបានសុខ​សន្តិភាព​ពេញលេញ​ មានឯកភាពជាតិ និងឯកភាពទឹកដី​ទាំងស្រុង​ចាប់ពីចុងឆ្នាំ១៩៩៨មក។ ​

អត្ថន័យនៃការកសាងវិមាន​ ឈ្នះ-ឈ្នះ​ គឺដើម្បីចារឹក និងតម្កល់និមិត្តរូប វត្ថុតាង ​និងសមិទ្ធផលទាំង​អស់ដែលពាក់ព័ន្ធទុកជាការចងចាំ និងជាមេរៀន​សម្រាប់មនុស្សជំនាន់​ក្រោយតរៀងទៅ។ សិលាចរឹកផ្ទាំងទី២​ បង្ហាញអំពីការបញ្ចុះបឋមសិលាសាង​សង់វិមានឈ្នះ-ឈ្នះ នាម​សប្បុរសជនដែលកសាងថែទាំ​ ការពាររួមទាំងការអំពាវនាវរបស់​សប្បុរសជន​ទាំងឡាយ ដែល​មានបំណងល្អចំពោះសំណង់ប្រវត្តិសាស្ត្រ។

យ៉ាងណាក៏ដោយ នៅក្នុងឱកាស​ប្រារព្ធ​ពិធី​យ៉ាង​អធិកអធម ខួប២៣ឆ្នាំនៃទិវានយោបាយ ឈ្នះ ឈ្នះ និងខួបលើកទី៣នៃការដាក់ឲ្យដំណើរ​ការជាសាធារណៈនៃវិមាន ឈ្នះ ឈ្នះនេះដែរនាយ​ឧត្តមសេនីយ៍​ ណឹម សុវត្ថិ ​ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ ដែលនឹងចូលទស្សនាកំសាន្ត​គប្បី​ត្រូវធ្វើជា​ ម្ចាស់ការដោយខ្លួនឯង ​ពោលគឺត្រូវបន្តគោរពឲ្យបានខ្ជាប់ខ្ជួននូវវិធាន​ការរបស់​រាជ​រដ្ឋាភិបាល ​និងក្រសួង សុខាភិបាលក្នុងកិច្ចការពារ​ និងទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩ ជាពិសេសគឺមេរោគកូវីដ១៩ ​បំប្លែងថ្មី ប្រភេទអូមីក្រុងនេះតែម្តង។

សូមបញ្ជាក់ថា នៅក្នុងពិធីខួប២៣ឆ្នាំនៃទិវានយោបាយ ឈ្នះ ឈ្នះ និងខួបលើកទី៣​នៃការដាក់ឲ្យ​ដំណើរការជាសាធារណៈនៃវិមាន ឈ្នះ ​ឈ្នះនេះដែរ ​នឹងប្រារព្ធធ្វើឡើងក្រោមអធិបតីភាពពី សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ​និងជាប្រធានក្រុមការងារ សាងសង់វិមានឈ្នះ ឈ្នះ៕ អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm