មេដឹកនាំ៖ក្រុមហេសបូឡា នឹងធ្វើ«អ្វីដែលខ្លួនយល់ឃើញថា ត្រឹមត្រូវ» ក្នុងជម្លោះជម្លោះជាមួយអ៊ីស្រាអែល

2025/06/20 10:37:56 pm        59

អគ្គលេខាធិការរបស់ក្រុមហេសបូឡា លោក Naim Qassem បាននិយាយថា នៅក្នុងជម្លោះដ៏មានសក្តានុពលជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ចលនាហេសបូឡា Shia នៅប្រទេសលីបង់ នឹងធ្វើ«អ្វីដែលខ្លួនយល់ឃើញថា ត្រឹមត្រូវ។

«យើងមិនមែនជាភាគីអព្យាក្រឹត ក្នុងជម្លោះរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលជាមួយសហរដ្ឋអាមេរិកនោះទេ។ យើងនៅខាងអ៊ីរ៉ង់យ៉ាងពេញលេញ ហើយនៅក្នុងការប្រឈមនឹងការឈ្លានពានរបស់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិក យើងនឹងធ្វើអ្វីដែលយើងមើលឃើញថា ស័ក្តិសម»។

លោក Qassem មិនបានបញ្ជាក់លម្អិតថាតើចលនានេះ មានផែនការចូលរួមពេញបន្ទុកក្នុងជម្លោះប្រដាប់អាវុធដែលកំពុងបន្តនេះ ដែរឬអត់នោះទេ។

ទូរទស្សន៍ Al Hadath បានរាយការណ៍កាលពីថ្ងៃទី ១៨ ខែមិថុនាថា ក្រុមហេសបូឡា អាចនឹងចូលរួមជាមួយអ៊ីរ៉ង់ក្នុងជម្លោះជាមួយអ៊ីស្រាអែល ប្រសិនបើចាំបាច់។ ប្រភពដែលស្និទ្ធនឹងហេសបូឡាបានប្រាប់ប៉ុស្តិ៍ទូរទស្សន៍នេះថា ប្រសិនបើចលនានេះ សម្រេចចិត្តធ្វើអន្តរាគមន៍ ក្នុងជម្លោះប្រដាប់អាវុធនោះ វានឹងប្រើ «អាវុធធុនធ្ងន់» ប្រឆាំងនឹងរដ្ឋជ្វីហ្វ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពបានសង្កត់ធ្ងន់ថា ក្រុមហេសបូឡា នឹងចូលរួមក្នុងជម្លោះ «ប្រសិនបើរដ្ឋាភិបាលអ៊ីរ៉ង់ មានអារម្មណ៍ថា ខ្លួនកំពុងបាត់បង់ការគ្រប់គ្រងលើស្ថានការណ៍នេះ»។

កាលពីយប់ថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការតោងើបរបស់ខ្លួន ដោយកំណត់គោលដៅលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ អ៊ីរ៉ង់បានឆ្លើយតបក្នុងរយៈពេលតិចជាង ២៤ម៉ោង។ ទីក្រុងតែលអាវីវ និងទីក្រុងតេអេរ៉ង់ បានវាយប្រហារគ្នាម្តងទៀត នៅប៉ុន្មានថ្ងៃក្រោយមក។ ភាគីទាំងពីរ បានរាយការណ៍ពីចំនយនអ្នកស្លាប់និងរបួស និងការខូចខាត ហើយបានទទួលស្គាល់ថា គោលដៅជាច្រើន បានរងការវាយប្រហារ ប៉ុន្តែពួកគេ បានអះអាងថា ការខូចខាតនោះ មានកម្រិត។ 

នៅថ្ងៃទី ១៣ ខែមិថុនា ក្រុមហេសបូឡា បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ហើយបានបង្ហាញ«សាមគ្គីភាពពេញលេញជាមួយរដ្ឋាភិបាល និងប្រជាជនអ៊ីរ៉ង់»។ ទោះបី     ជា ខ្លួនមិនបានប្រកាសថា ខ្លួនចូលរួមជម្លោះនៅខាងអ៊ីរ៉ង់ក៏ដោយ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        184
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        224
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm