លោក Aoun ស្វែងរកការគាំទ្រពីអាមេរិក ដើម្បីរក្សាស្ថិរភាពសន្តិសុខ នៅភាគខាងត្បូងប្រទេសលីបង់

2025/06/20 10:40:56 pm        58

នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារសន្តិភាព នៅភាគខាងត្បូងប្រទេសលីបង់ លោកប្រធានាធិបតី Joseph Aoun បានគូសបញ្ជាក់អំពីអាទិភាពសំខាន់ៗ ក្នុងអំឡុងកិច្ចពិភាក្សាជាមួយលោក Thomas Barrack ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសទួរគី និងបេសកជនពិសេសប្រចាំប្រទេសស៊ីរី។

លោក Aoun បាននិយាយថា ប្រទេសរបស់លោក ត្រូវការការគាំទ្រពីសហរដ្ឋអាមេរិក ដើម្បីស្ដារសន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់។

លោកបានអំពាវនាវឲ្យកងកម្លាំងអ៊ីស្រាអែលដកខ្លួនចេញពីភ្នំទាំង៥ ដែលពួកគេកាន់កាប់ និងជំរុញឲ្យបញ្ចប់សកម្មភាពអរិភាព។

លោក Aoun ក៏បានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការបន្តអាណត្តិរបស់កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅប្រទេសលីបង់ (UNIFIL) ដែលប្រតិបត្តិការ ក្នុងការសម្របសម្រួលជាមួយកងទ័ពលីបង់ ដើម្បីអនុវត្តសេចក្តីសម្រេចលេខ ១៧០១ របស់អង្គការសហប្រជាជាតិ និងមានគោលបំណងដាក់ពង្រាយតាមព្រំដែន ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរបស់ប្រទេសលីបង់។

លោកប្រធានាធិបតី បានបង្ហាញផែនការ ដើម្បីពង្រឹងវត្តមានយោធារបស់លីបង់ នៅភាគខាងត្បូង។

លោកបានប្រកាសថា ប្រទេសលីបង់ នឹងបង្កើនកងទ័ពរបស់ខ្លួន នៅភាគខាងត្បូងទន្លេ Litani រហូតដល់ទាហាន ១០.០០០ នាក់។

លោក Aoun បាននិយាយថា អង្គភាពទាំងនេះ កំពុងធ្វើការ ដើម្បីអនុវត្តសេចក្តីសម្រេចលេខ១៧០១ របស់អង្គការសហប្រជាជាតិឲ្យបានពេញលេញ ដោយបានដកអាវុធដែលអាចមើលឃើញ រឹបអូសអាវុធ និងគ្រាប់រំសេវ ហើយធានាថា មានតែកងកម្លាំងសន្តិសុខផ្លូវការប៉ុណ្ណោះ ដែលត្រូវបំពាក់អាវុធ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        87
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        76
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm