លោក Netanyahu៖ ការផ្លាស់ប្តូរ ឬដួលរលំរបបរបស់អ៊ីរ៉ង់ មិនមែនជាគោលដៅទេ ប៉ុន្តែអាចជាលទ្ធផល

2025/06/20 10:44:58 pm        116

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍ (ទី១៩ ខែមិថុនា) បាននិយាយថា ការផ្លាស់ប្តូរ ឬការដួលរលំរបបរបស់អ៊ីរ៉ង់ មិនមែនជាគោលដៅនោះទេ ប៉ុន្តែអាចជាលទ្ធផលដែលសម្រេចបាន។

លោក Netanyahu បានប្រាប់ទូរទស្សន៍សាធារណៈអ៊ីស្រាអែល Kan ថា៖ «កិច្ចការនៃការផ្លាស់ប្តូររបប ឬការដួលរលំនៃរបបនេះ គឺជាកិច្ចការដំបូង និងសំខាន់បំផុត សម្រាប់ប្រជាជនអ៊ីរ៉ង់ផ្ទាល់។ គ្មានអ្វីជំនួសបានឡើយ។ នោះហើយជាមូលហេតុដែលខ្ញុំមិនបានបង្ហាញថា វាគឺជាគោលដៅ។ វាអាចជាលទ្ធផលដែលសម្រេចបាន ប៉ុន្តែវាមិនមែនជាគោលដៅច្បាស់លាស់ ឬផ្លូវការដែលយើងបានដាក់នោះឡើយ»។

ជាមួយគ្នានេះ លោក Netanyahu បានបញ្ជាក់ថា អ៊ីស្រាអែលកំពុង «ផ្លាស់ប្ដូរមុខមាត់របស់ពិភពលោក» នៅក្នុងសង្រ្គាមរបស់ខ្លួនជាមួយអ៊ីរ៉ង់ ដែលឥឡូវនេះចូលដល់ថ្ងៃទី៧ ហើយ។ លោកបានប្រាប់ថា៖ «ខ្ញុំបាននិយាយថា យើងកំពុងផ្លាស់ប្តូរមុខមាត់តំបន់មជ្ឈិមបូព៌ា ហើយឥឡូវនេះ ខ្ញុំនិយាយថា យើងកំពុងតែផ្លាស់ប្តូរមុខមាត់ពិភពលោក»។

 

លោកបានបន្ថែមថា អ៊ីស្រាអែលបានបំផ្លាញ «ជាងពាក់កណ្តាល» នៃជើងទម្របាញ់មីស៊ីលរបស់អ៊ីរ៉ង់។ ហើយមេដឹកនាំអ៊ីស្រាអែលបានប្រាប់ទៀតថា លោកស្វាគមន៍ «ជំនួយទាំងអស់» ដើម្បីជួយបំផ្លាញទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

លោក Netanyahu បានសង្កត់ធ្ងន់ថា អ៊ីស្រាអែល «មានសមត្ថភាពវាយប្រហារកម្ទេចគ្រប់ទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់» ប៉ុន្តែ «ជំនួយទាំងអស់ត្រូវបានស្វាគមន៍» ស្របពេលមានភាពស្រពេចស្រពិលថា តើទីក្រុងវ៉ាស៊ីនតោនអាចនឹងចូលរួមធ្វើសង្រ្គាមជាមួយអ៊ីស្រាអែលដែរ ឬទេ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        10
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        10
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm